Slide 1

ក្រុងកំពង់ចាម

រូបតំណាងក្រុងកំពង់ចាម

Slide 2

តំបន់ផ្កាលឿងរាជ

តំបន់ផ្ការឿងរាជ ស្ថិតនៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម

Slide 3

សួនផ្កាស្បៃរឿង

សួនផ្កាស្បៃរឿង ស្ថិតនៅច្រាំងទន្លេ ខាងក្រោមស្ពានគីហ្សុណា ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម

Slide 4

ការិយាល័យច្រកចេញចូលតែមួយ

បម្រើសេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ប្រកបដោយចីរភាព

/

managmenet_image

លោក លី សុវណ្ណ

សាររបស់អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម

សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
សូមគោពរជូន សម្ដេច​ ឯកឧត្ដម លោកជំទាវ លោក-លោកស្រី និងបងប្អូនជនរួមជាតិ ជាទីគោរពស្រលាញ់រាប់អាន!
សូមស្វាគមន៍មកកាន់គេហទំព័ររបស់រដ្ឋបាលក្រុងកំពង់ចាម !
ជំនួសមុខឱ្យក្រុមប្រឹក្សាក្រុង និង គណៈអភិបាលក្រុងកំពង់ចាម ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា​ ការអនុវត្តកិច្ចការងាររដ្ឋបាលក្រុង ប្រកាន់ភ្ជាប់លើគោលការណ៍ "អភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព ការចូលរួម និងនិតិរដ្ឋ" ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅចក្ខុវិស័យប្រទេសកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០ និងបំពេញនូវរាល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងសេវាសាធារណៈ បញ្ហាប្រឈមនានា សំដៅដោះស្រាយនូវរាល់តម្រូវការក្នុងមូលដ្ឋាន ស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគត្តិយុត្ត និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  ជានាយករដ្ឋមន្រ្តី ។ 

ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ផ្ទៃដីក្រុង(គ.ម២)

២១.៧៨

SVG file

ចំនួនប្រជាជន

៤៤.៥០១

SVG file

ចំនួនគ្រួសារ

១០.០៦៧

SVG file

ចំនួនសង្កាត់

SVG file

ចំនួនភូមិ

៣៤

SVG file

តំបន់ទេសចរណ៍

ក្រុងកំពង់ចាម ពេលរាត្រី
ក្រុងកំពង់ចាម ពេលរាត្រី
រមណីយដ្ឋាន​ឫស្សីហាន់ជ័យ
រមណីយដ្ឋាន​ឫស្សីហាន់ជ័យ
ភ្នំហាន់ជ័យ
ភ្នំហាន់ជ័យ
រមណីយដ្ឋាន​ទឹកឆា
រមណីយដ្ឋាន​ទឹកឆា
រមណីយដ្ឋាន​កែច្នៃ​នាគ​ខ្មៅ
រមណីយដ្ឋាន​កែច្នៃ​នាគ​ខ្មៅ
ភ្នំ​ប្រុស​ភ្នំ​ស្រី
ភ្នំ​ប្រុស​ភ្នំ​ស្រី
ប្រាសាទ​ភ្នំ​ជើង​ព្រៃ
ប្រាសាទ​ភ្នំ​ជើង​ព្រៃ
ប្រាសាទ​នគរ​បាជ័យ
ប្រាសាទ​នគរ​បាជ័យ

ព័ត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

https://cms.krongkampongcham.gov.kh/uploads/topics/17646891407544.jpg

ព័ត៌មានថ្នាក់ខេត្ដ

១០

ខេត្តកំពង់ចាម ត្រៀមរៀបចំប្រារព្ធពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគុំតន្ត្រីដើម្បីចូលរួមអបអរសាទរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ

នាព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៥
ក្រុងកំពង់ចាម ៖

        លោកស្រី រិន ធារ៉ា អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម បានចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគុំតន្រ្តី ដើម្បីចូលរួមអបអរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

       ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីចូលរួមអបអរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រុមហ៊ុន ជីបម៉ុង និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រៀមរៀបចំពិធី មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ នៅមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម។

        ឯកឧត្តម អភិបាលរងខេត្ត បានបន្តថា៖ ការរៀបចំពីធីខាងលើនេះ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត ​បានមកទស្សនាលេងកម្សាន្ត។ ក្រៅពីនោះក៏មានការរៀបចំកម្មវិធីប្រគុំតន្ត្រី ការតាំងពិព័រណ៍ ផលិតផលខ្មែរ និងអុចកាំជ្រួច ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកទស្សនាកម្សាន្តផងដែរ។ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលរងខេត្ត ក៍បានស្នើដល់ មន្ទីរអង្គភាព ទាំងអស់ ត្រូវធ្វើការតុបតែងឲ្យមានសោភ័ណភាព និងរបៀបរៀបរយផងដែរ។

        ទន្ទឹមនឹងនោះដែរ ឯកឧត្តម អភិអភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងចូលរួមសំអាតអនាម័យបរិស្ថាន និងតុបតែងលម្អឲ្យសោភ័ណភាពស្រសបំព្រង ធ្វើយ៉ាងណាបង្កើតបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋយើង។

០២ ធ្នូ ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17646883436094.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៤

វេទិកា៖ កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា៖ ការរៀនសូត្រ សមិទ្ធផល និងទិសដៅបន្ត (ISD Forum 2025)

នៅព្រឹកថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៥
ក្រុងកំពង់ចាម ៖

       លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ បានដឹកនាំលោកស្រីប្រធាន​ គ.ក.ស.ក​ លោក​ លោក​ស្រី​ នាយក​ នាយករងរដ្ឋបាលក្រុង​ និងប្រធានការិយាល័យពាក់ព័ន្ធ​ ចូលរួមវេទិកាបង្ហាញ​ អំពីសមិទ្ធផលរបស់កម្មវិធីធ្វេីឱ្យប្រសេីរឡេីងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋ
នៅក្នុងប្រទេសកម្ពុជា(វេទិកា ​ISD  ឆ្នាំ២០២៥)​ តាមប្រព័ន្ធZoom​។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ សក់​ សេដ្ឋា​ ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស​ និងជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.អ.ប​ និងបិទកម្មវិធី ដោយមានការអញ្ជើញចូលរួមដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ក្រុមការងារ GIZ សរុបប្រមាណ ២២៥រូប និងមានការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) របស់ រដ្ឋបាលក្រុង ស្រុក ខណ្ឌនៃរាជធានី ខេត្តទាំង២១ សរុបប្រមាណ ១០០៨រូប ។

          វេទិកានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផល បញ្ហាប្រឈម តម្រូវការអទិភាព ការចែករំលែកមេរៀន បទពិសោធ ការឆ្លុះបញ្ចាំង និងការសន្ទនាគ្នាពាក់ព័ន្ធនឹងកំណែទម្រង់អភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធី ISD ដំណាក់កាលទី១ (ចាប់ខែមីនា ឆ្នាំ២០២២ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥) និងផែនការអនុវត្តកម្មវិធី ISD ដំណាក់កាលទី២ នៅដើមឆ្នាំ២០២៦  ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ ជាអាទិ៍ តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិដែលជាអ្នករៀបចំគោលនយោបាយ តំណាងរដ្ឋបាល ថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តគោលដៅ រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យដែលជាប្រតិបត្តិករ ផ្ទាល់នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានាក្នុងការចូលរួមចំណែកគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

         ឆ្លៀតក្នុងឱកាសនេះដែរ តាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋន្ត្រី បានគូសបញ្ជាក់ផងដែលថា៖ ក្នុងរយៈពេលជាង២ទស្សវត្សកន្លងមកនេះ ក្រោមការដឹកនាំសម្របសម្រួលរបស់ គ.ជ.អ.ប. រួមជាមួយនឹងកិច្ចសហការ ការគាំទ្រនិងការចូលរួមពីក្រសួងស្ថាប័ននៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន  និងសាធារណជនបានជំរុញឱ្យ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនេះមានការវិវត្តកាន់តែស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាស្របតាមផែនការ តាមដំណាក់កាលនីមួយៗ ដែលគិតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តបញ្ចប់ដោយជោគជ័យ នូវកម្មវិធីជាតិដំណាក់កាលទី១ (២០១០-២០២០)។ នាពេលនេះយើង កំពុងអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) ដែលឆ្នាំ២០២៥នេះ គឺជាឆ្នាំទី៥នៃការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ ហើយក៏ជាឆ្នាំដែលយើងត្រូវរៀបចំផែនការអនុវត្តរយៈពេល៥ឆ្នាំបន្ទាប់ (២០២៦-២០៣០)។ ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈកម្មវិធីជាតិតាមដំណាក់កាលនីមួយៗកន្លងមកនេះ បានបង្កើតនូវសមិទ្ធផលសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការកែលម្អរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រួមជាអាទិ៍ ប្រព័ន្ធកសាងផែនការ ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាល ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ នីតិវិធីផ្តល់សេវា យន្តការគណនេយ្យភាព យន្តការសម្រុះសម្រួលវិវាទ និងដោះស្រាយបណ្តឹងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗ។ ទន្ទឹមគ្នានេះ សិទ្ធិអំណាច មុខងារតាមវិស័យនានា រួមទាំងធនធនមនុស្សនិងធនធានហិរញ្ញវត្ថុក៏បានផ្ទេរជាបណ្តើរៗទៅឱ្យ
រដ្ឋបាលថ្នាក់ក្រោមជាតិដោយបានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមាន
លទ្ធភាព និងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានកាន់តែចំគោលដៅ ឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម៕

០២ ធ្នូ ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17627311429731.jpg

ព័ត៌មានថ្នាក់ខេត្ដ

២៥

រដ្ឋបាលខេត្តកំពង់ចាម​ រៀបចំប្រារព្ធរំលឹកខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៥ និង​កំណេីត​កងយោធពលខេមរភូមិន្ទ

នាព្រឹកថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥
ខេត្តកំពង់ចាម ៖
       
           ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា រដ្ឋបាលខត្តកំពង់ចាម​ បានប្រារព្ធ​ពិធី​រំលឹកខួបលើកទី៧២ ថ្ងៃ​បុណ្យឯករាជជាតិ​ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៥ និង​ទិវា​កំណើត​កងយោធពល​ខេ​ម​ភូមិន្ទ​ ដែលបាន​ធ្វើ​​ឡើង​នាព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ទីតាំង​វិមានឯករាជ្យ​ ​ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​។ 

          ស្ថិតក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានមោទកភាព និងសេចក្តីរីករាយ ដោយបានចូលរួមប្រារព្ធពិធី អបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ រួមមាន ការតស៊ូដណ្តើមឯករាជ្យ ការពុះពារឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និង របបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាននៃជ័យជម្នះថ្ងៃ​ ៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។

          ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបន្ត​ថា​ ​ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ​ បានឆ្លុះបញ្ចាំងពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែននៃដំណើរប្រវត្តិសាស្រ្តដ៏ស្មុគស្មាញជាច្រើន ជាពិសេសឆ្លងកាត់រយៈពេល ៧​២ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរនៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ​។

         ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងប្តេជ្ញាចិត្ត​ ការពាររាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្តចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទ្វេរឡើងបន្ថែមទៀត។

          គោរពដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ ក្នុងព្រះរាជតួនាទីដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ព្រះបារមីដ៏ ត្រជាក់ត្រជំរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រជារាស្ត្រខ្មែរមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ មានជីវភាពកាន់តែសមស្រប មានសាមគ្គីភាពជាធ្លុងមួយក្នុងការដោះស្រាយបញ្ហាជាតិជាច្រើនដើម្បីភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ និងរហូតកម្ពុជាអាចពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់ខ្លួនថែមទៀតនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

          បន្តរក្សាស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្រោមដំបូលរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដ៏ឆ្នើម ក្នុងការការពារ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ឯករាជ្យជាតិ ប្រឆាំងនឹងការឈ្លានពានពីបរទេស​ ៕

១០ វិច្ឆិកា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17618628349338.jpg

ព័ត៌មានថ្នាក់ខេត្ដ

២២

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ញ្ជើញបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន

(កំពង់ចាម​):
         លោក រី ដាវិន អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​។ ជាគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូន ចៅ មកចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្ត បង្រៀនបន្ថែមតាមគ្រប់រូបភាព​ ហេីយ​ត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រឱ្យបានគ្រប់ពេលវេលា​ផងដែរ​។ ការថ្លែងបែបនេះ​ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​៣០ ខែតុលា​ ឆ្នាំ​២០២៥​ ។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ត្រូវចៀសវាងការប្រព្រឹត្ត អំពើមិនគប្បីទាំងឡាយ ដែលជាកង្វល់ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល​ ពោលគឺត្រូវចងចាំថា ក្មួយៗគឺជាអ្នកកាន់កូនសោសម្រាប់បើក ជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាច បើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿងនោះ​ ។

ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​មន្ទីរអប់រំ​ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព និងបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់គ្រឹះស្ថានសិក្សា។

ជាចុងក្រោយ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៏ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរ ៕

៣១ តុលា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17604532746238.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៤៧

ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៣ ឆ្នាំ

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥
------====------
ក្រុងកំពង់ចាម

                 លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ និងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ បានដឹកនាំលោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សា​ លោក​ លោកស្រី​ អភិបាលរង​ លោក​ លោកស្រី​ នាយក​ នាយករងដ្ឋបាលក្រុង​ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលក្រុងកំពង់ចា​ម​ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៣ ឆ្នាំ នាវត្តសុទស្សនារាម​ ជ្រោយថ្ម​ ស្ថិតនៅក្នុងភូមិជ្រោយថ្ម​ សង្កាត់បឹងកុក​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។
            យើងខ្ញុំទាំងអស់គ្នា សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមស្តេចយាងបដិសន្ធិ យាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

១៤ តុលា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17604529155566.jpg

ព័ត៌មានថ្នាក់ខេត្ដ

២៩

ខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម។

          ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជិត ៦,០០០ នាក់។

          ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជំនួសមុខបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានផ្តល់ឱកាសឱ្យខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះគ្រប់គ្រងរៀបចំទិវាដើរពិភពលោកនាឆ្នាំនេះ បន្ទាប់ពីខេត្តព្រៃវែង ដែលបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កន្លងទៅ។

              ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ដើរពិភពលោក ត្រូវបានប្រារព្ធឡើងនៅអាទិត្យ សប្តាហ៍ដំបូងនៃខែតុលាជារៀងរាល់ឆ្នាំ ដោយមានមនុស្សពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោករួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលបំណងលើកកំពស់សុខភាព និងសង្គមប្រកបដោយសាមគ្គីភាព តាមរយៈការចែករំលែកពេលវេលាដ៍មានតំលៃ ក្នុងការបង្ហាញសកម្មរបស់ពួកគេ ដោយមានការរៀបចំដង្ហែភ្លើងគប់ពីទិសខាងកើត ទៅទិសខាងលិច ឆ្លងកាត់ខ្សែស្របទូទាំងពិភពលោក នាឆ្នាំកន្លងមកនេះ មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ដើរពិភពលោកនេះ មានចំនួយជាង ៣៨០.០០០ នាក់ តំណាងឱ្យប្រទេសចំនួន ៩៤ នៅទូទាំងពិភពលោក។

              ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះ បានបង្ហាញនូវស្មារតីរួបរួមកម្លាំងសាមគ្គីជាមួយវីរៈកងទ័ពកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ អង់អាចមោះមុត ប្រឆាំងតទល់នឹងការឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជាសម្លេងប្រាប់ពិភពលោក ថាប្រទេសកម្ពុជា កំពុងទទួលរងការគំរាមកំហែងដល់អធិបតេយ្យរបស់ការឈ្លានពាន វាយប្រហារឥតញញើត មួយលើក ជាពីរលើករបស់ថៃ មកលើកម្ពុជា៕

០៥ តុលា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17594139202071.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៤៣

រដ្ឋបាលក្រុងកំពង់ចាម បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១៧​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម

រសៀលថ្ងៃទី៣​ ខែតុលា​ ឆ្នាំ២០២៥
----------======-----------
ក្រុងកំពង់ចាម ៖
 
             រដ្ឋបាលក្រុងកំពង់ចាម បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១៧​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ​ ក្រោមអធិបតីភាពលោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ និងលោកស្រី​ រិន​ ធារ៉ា​ អភិបាលរង​ តំណាងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​។
របៀបវារៈអង្គប្រជុំ ៖
 ១.មតិបេីកកិច្ចប្រជុំ
 ២.ត្រួតពិនិត្យ​ កូរ៉ូមប្រជុំ
 ៣.ពិនិត្យ​ និងអនុម័តលេីសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំ
 ៤.ពិនិត្យ​ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១៦​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម
 ៥.ពិនិត្យ​ និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាសទី៣​ ឆ្នាំ២០២៥
 ៦.ពិនិត្យ​ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តមន្ត្រីរាជការនៃរដ្ឋបាលក្រុងកំពង់ចាម​
 ៧.ពិនិត្យ​ និងអនុម័តរបាយការណ៍ប្រចាំកញ្ញា​ និងទិសដៅអនុវត្តបន្តប្រចាំបន្ទាប់​ ឆ្នាំ២០២៥​
 ៨.មតិចូលរួមរបស់គណៈអភិបាល
 ៩.បញ្ហាផ្សេងៗ
 ១០.មតិបិទអង្គប្រជុំ

-------======-------
សាលប្រជុំធំ​ សាលាក្រុងកំពង់ចាម

០២ តុលា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17594132504781.jpg

ព័ត៌មានថ្នាក់ខេត្ដ

៤៩

ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥
--------=====----------
ខេត្តកំពង់ចាម ៖

          លោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និង លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានចូលរួមពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្ដែតទឹក ដែលឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់ដល់ក្រសួងសាធារណៈការ និងក្រសួងទេសចរណ៍ ដើម្បីបង្កើន និងបង្កើត ក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម ពិសេសក្រុងកំពង់ចាមទាំងមូល ។

          ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លងក្នុងការលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម ពោលគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ និងឱកាសនៃការវិនិយោគឱ្យកាន់តែច្រើនថែមទៀត ការថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ 

         ពិធីនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូ នៃក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងទេសចរណ៍, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ, តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង, តំណាងរដ្ឋបាលខេត្តព្រៃវែង, តំណាងរដ្ឋបាលខេត្តក្រចេះ, តំណាងរដ្ឋបាលខេត្តស្វាយរៀង រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ, យុវជន, លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ 

          ថ្លែងក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ កំពង់ផែនេះនឹងបន្តជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព​ បង្កើតកញ្ចប់ទេសចរណ៍​ តភ្ជាប់ខេត្តកំពង់ចាម និងបណ្តាខេត្តតាមបណ្តោយដងទន្លេមេគង្គ​ ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡេីង​។ 

               ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញដងទន្លេមេគង្គ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់​ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស រួមទាំងការជំរុញការផលិត ផលិតផល ទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេចរណ៍ សំដៅជំរុញការនាំចេញ​ នៅនឹងកន្លែង ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧នេះ ។

               ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសង្កត់ធ្ងន់ថា​ ដើម្បីសម្រេចបាននូវទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានា យើងទាំងអស់គ្នា ត្រូវតែប្រកាន់ខ្ជាប់ថា ការរក្សាសុខសន្តិភាព ជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព​ ដោយមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសុខសន្តិភាពរបស់ យើងបានឡើយ​ ៕

០២ តុលា ២០២៥

ប្រភេទលេខទូរសព្ទ

ប៉ូលិស

លេខទូរសព្ទ

១១៧

ប្រភេទលេខទូរសព្ទ

អគ្គីភ័យ

លេខទូរសព្ទ

៦៦៦

ប្រភេទលេខទូរសព្ទ

សង្គ្រោះ

លេខទូរសព្ទ

១១៩

ប្រភេទលេខទូរសព្ទ

ទាន់ហេតុការណ៍

លេខទូរសព្ទ

១២៩៩

ប្រភេទលេខទូរសព្ទ

កូវីដ១៩

លេខទូរសព្ទ

១១៥

ប្រភេទលេខទូរសព្ទ

ទាន់ហេតុការណ៍

លេខទូរសព្ទ

០១២ ៨២៥ ៤២៤/៤៨៨

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd