ក្រុងកំពង់ចាម ជាដំបូងសូមធ្វើការបង្ហាញអំពីការវិវត្តន៍អត្តន័យនៃពាក្យ "កំពង់ចាម" ដែលបានក្លាយមកពីពាក្យថាកំពង់ចាំ ដោយសារភាសានិយាយពាក្យថារង់ចាំអាចជំនួសពាក្យចាំ ទើបប្រជាជនយើងរស់នៅទីនេះទម្លាប់ហៅតៗគ្នាថាកំពង់ចាំ។ ក្រោយមកប្រជាជនចេះតែប្រផ្តុំគ្នាច្រើនមករស់នៅទីនេះបង្កើតជាមជ្ឃមណ្ឌលពាណិជ្ជកម្មផ្លូវទឹកយ៉ាងសំខាន់នៅសម័យនោះ ហើយពាក្យកំពង់ចាំបានក្លាយជាកំពង់រង់ចាំក្រោយមកក្លាយជាទៅជាកំពង់ចាមមកដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា សម័យនោះកំពង់ចាមជាដីកោះ ឬជាទួលដែលជាកន្លែងសំចតមានសំពៅ ទូកក្តោង ដើម្បីចាំគ្នាតែប៉ុណ្ណោះយូរៗទៅគេនាំគ្នានិយាយតៗគ្នាថាកំពង់ចាំ ឬកំពង់រង់ចាំ រហូតត្រឹមពាក្យកំពង់ចាម។ ឈ្មោះកំពង់ចាមមិនមានទាក់ទងឈ្មោះជនជាតិភាគតិចរស់នៅតាមដងទន្លេមេគង្គទេ[២]។
ក្រុងកំពង់ចាម ដើមឡើយស្ថិតនៅក្នុងកំឡុងឆ្នាំ ១៩៧៩ ត្រូវបានកាត់ចេញនូវឃុំកំពង់ចាម ពីស្រុកកំពង់សៀម មកជាសង្កាត់កំពង់ចាម និងបង្កើតបានជាស្រុកទីរួមខេត្តនៃខេត្តកំពង់ចាម។ ក្នុងចន្លោះចាប់ពីឆ្នាំ ១៩៨៩ រហូតដល់ឆ្នាំ ១៩៩៣ ត្រូវបានកាត់នៅឃុំចំនួន ៣ ពីស្រុកកំពង់សៀម បន្ថែមទៀត មានដួចជា ៖ ឃុំវាលវង់, ឃុំសំបួរមាស និងឃុំបឹងកុក ហើយប្រែក្លាយជាសង្កាត់វាលវង់, សង្កាត់សំបួរមាស និងសង្កាត់បឹងកុក ដោយស្ថិតជាស្រុកទីរួមខេត្តនៃខេត្តកំពង់ចាមដដែល។ ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ២០០៩ ពីសង្កាត់កំពង់ចាម, សង្កាត់សំបួរមាស, សង្កាត់វាលវង់, សង្កាត់បឹងកុក និងស្រុកទីរួមខេត្តកំពង់ចាម ត្រូវបានប្រែក្លាយទៅជា ឃុំវាលវង់, ឃុំសំបួរមាស, ឃុំកំពង់ចាម, ឃុំបឹងកុក ស្រុកកំពង់ចាម នៃខេត្តកំពង់ចាម ។ បន្ទាប់ពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្នឃុំចំនួន ៤ ត្រូវបានប្រែក្លាយ ទៅជាសង្កាត់វិញ និងប្រែក្លាយស្រុកកំពង់ចាម ទៅជាក្រុងកំពង់ចាមវិញ។
+(855) 76 429 4996
kampongchammunicipality@gmail.com
ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា
សហការរៀបចំដោយ៖