លោកស្រី រិន ធារ៉ា អភិបាលរងនៃគណៈអភិបាលក្រុង និងជាប្រធានប្រតិបត្តិអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុង ចុះសួរសុខទុក្ខគ្រួសារជនភៀសសឹក និងជនពិការ គ្រួសារជួបការលំបាក

ព័ត៌មាននៅថ្នាក់ក្រុង
សីហា ១៣ ២០២៥
១១
https://cms.krongkampongcham.gov.kh/uploads/topics/17550949907905.jpg
នារសៀល ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៥
-----------------=====------------------

             លោកស្រី  រិន ធារ៉ា អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម និងជាប្រធានប្រតិបត្តិអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុង បានចុះសួរសុខទុក្ខដល់គ្រួសារជនភៀសសឹក និងជនមានពិការភាព គ្រួសារជួបការលំបាកចំនួន ០៣គ្រួសារ ៖
       ១.អ្នកស្រី រឹម សំអាត អាយុ ៤៧ឆ្នាំ មានកូន ០២នាក់ នៅក្នុងបន្ទុក នៅជាមួយគេ ប្តីជាកងទព័ជួរមុខ (មុំបី) មកស្នាក់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម តាំងពីថ្ងៃទី២៩.០៧.២០២៥ គាត់មកពីព្រំប្រទល់ ភូមិរុងរឿង៤ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
      ២.អ្នកស្រី យុគ ថាច អាយុ ៤៦ឆ្នាំ ជាជនភៀសសឹក នៅភូមិបឹងបាសាក់ មកពីភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
      ៣.លោក ឈុន ភិរម្យ អាយុ ៥៣ឆ្នាំ មានទីលំនៅ ក្នុងភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម មានពិការភាព ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ មុង ១ ភួយ ១ សារុង ១ និងថវិកាចំនួន ៤០,០០០រៀលក្នុង ១គ្រួសារ។
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd