រដ្ឋបាលក្រុងកំពង់ចាម​ បានរៀបចំវេទិកាសាធារណៈ​ ផ្សព្វផ្សាយនិងពិគ្រោះយោបល់សម្រាប់ឆ្នាំទី ២ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម

ព័ត៌មាននៅថ្នាក់ក្រុង
កញ្ញា ៣០ ២០២៥
២៧
https://cms.krongkampongcham.gov.kh/uploads/topics/17592427198996.JPG
នាព្រឹកថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០២៥
----------====---------
ក្រុងកំពង់ចាម

             រដ្ឋបាលក្រុងកំពង់ចាម​ បានរៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយនិងពិគ្រោះយោបល់សម្រាប់ឆ្នាំទី ២ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ស្ដីពីការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋាន ក្រោមអធិបតីភាពលោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុង​ និងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម។

              នៅក្នុងនោះមានការអញ្ជេីញចូលរួមពីលោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាក្រុង​ លោក​ លោកស្រី​ អភិបាលរងក្រុង​ លោក​ លោក​ស្រី​ នាយក​ នាយករងរដ្ឋបាល​ក្រុង​ លោក​ លោកស្រី​ ប្រធានអង្គភាព​ ប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង​ លោក​ លោកស្រីចៅសង្កាត់ទាំងបួន​ លោក​ លោកស្រី​ ប្រធានភូមិទាំង១៤ភូមិ​ និងចូលរួមដោយផ្ទាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋសរុបចំនួន​ ៣២៤​ ស្រី២១៩នាក់​។ 
           
               នៅក្នុងវេទិកាផ្សព្វផ្សាយនេះដែរ មានបងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈម និងសំណើសំណូមពរមួយចំនួន មាន ១៣ករណី សំណើសំណូមពរ។ លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ក៏បានធ្វើការសម្របសម្រួលដោះស្រាយផ្ទាល់នៅក្នុងវេទិកាចំនួន ១១ករណី និងនៅ ២ករណីទៀត ចាំបាច់ត្រូវមានមន្រ្តីជំនាញធ្វើការចុះពិនិត្យផ្ទាល់ និងធ្វើរបាយករណ៍ជាក់ស្ដែង ដើម្បីមានវិធានការដោះស្រាយបន្ទាប់ ។ ក្នុងនោះដែរ ប្រជាពរដ្ឋក៏បានលើកឡើងសរសើរដល់រដ្ឋបាលក្រុងកំពង់ចាម ក៏ដូចជារដ្ឋបាលសង្កាត់ ដែលបានខិតខំធ្វើការអភិវឌ្ឍន៍ ការដោះស្រាយសម្របសម្រួលផ្សេងៗ ជាពិសេសការផ្ដល់សេវាសាធារណៈបានល្អប្រសើរ និងទាន់ពេលវេលា ។

ទីតាំង​ ៖​ វត្តបទុមរតនៈដីដុះ​ ក្រុងកំព់ងចាម​ ខេត្តកំពង់ចាម
               
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd