កិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ«ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤»បេក្ខភាព ក្រុងកំពង់ចាម

ព័ត៌មាននៅថ្នាក់ក្រុង
កុម្ភៈ ០៦ ២០២៦
១៥
https://cms.krongkampongcham.gov.kh/uploads/topics/17703904313596.jpg
នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦
ក្រុងកំពង់ចាម ៖
       
         លោក គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក សេង បូរមី ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត និងជាប្រធានគណៈប្រតិភូក្រុម ការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ «ចលនាប្រឡង ប្រណាំងទីក្រុងស្អាតលើកទី៤» បេក្ខភាព ក្រុងកំពង់ចាម។
         លោក គន់ សុភា អភិបាលរងខេត្ត បានបញ្ជាល់ថា ក្នុងការដាក់ពាក្យប្រឡងក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ឆ្នាំ២០២៥នេះ សម្រាប់រដ្ឋបាលក្រុងកំពង់ចាម បានបំពេញទៅតាមសូចនាករគោលទាំង៧ សូចនាករលំអិត៤១ និងលក្ខណៈវិនិច្ឆ័យទាំង១១៣ (ស្មើ នឹង១២០ពិន្ទុ) គោលការណ៍ទាំងអស់នេះ គឺជាការណែនាំរបស់គណៈកម្មាធិការជាតិវាយតម្លៃទី ក្រុងស្អាត របស់ក្រសួងទេសចរណ៍។
         លោក អភិបាលរងខេត្ត បានបន្តថា ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤នេះ ទោះបីជាក្រុងកំពង់ចាម មិនបានទទួលនូវជ័យលាភីផ្ការំដួល៣ទងក៏ដោយ ក្រុងកំពង់ចាមនៅតែបន្តកិច្ចខិតខំក្នុងការអនុវត្តការងារទីក្រុងស្អាត ដែលសុទ្ធតែជាការងារជាប្រក្រតីរបស់រដ្ឋបាលដែនដី ដូចជាការគ្រប់គ្រងសំណល់, ភាពស្អាត, ភាពទាក់ទាញផ្នែកទេសចរណ៍,ហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំផែនការមេ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើម ដើម្បីឆ្ពោះទៅដណ្តើមជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកៗក្រោយទៀត ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ ស្អាតអាស៊ាននា ពេលខាងមុខផងដែរ៕
         លោក សេង បូរមី ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាតបានឲ្យដឹងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ នៅក្រុង និងខណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាតម្លៃបន្ថែម ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ៕
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd