អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដាក់ភ្លើងស្តុបចរាចរណ៍ នៅចំណុចផ្លូវប្រសព្វសាលាទួលថ្ម និងពិនិត្យទីតាំងការរៀបចំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ

ព័ត៌មានថ្នាក់ខេត្ដ
កុម្ភៈ ១១ ២០២៦
២៣
https://cms.krongkampongcham.gov.kh/uploads/topics/17708231736201.jpg
នារាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦
កំពង់ចាម
 
            ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការដាក់ភ្លើងស្តុបចរាចរណ៍ នៅចំណុចផ្លូវប្រសព្វសាលាទួលថ្ម និងពិនិត្យទីតាំងការរៀបចំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសោភ័ណភាពក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។
            នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសាទរចំពោះសមិទ្ធផលថ្មីៗ ដែលបានរីកដុះដាលជាបន្តបន្ទាប់ ប្រែមុខមាត់ក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង។ ឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សាធារណៈ ដើម្បីប្រើប្រាស់គង់វង្សយូរអង្វែង។ គួរបញ្ជាក់ថា ក្រុងកំពង់ចាម នៅឆ្នាំ២០២៦ នេះ ទទួលបានជ័យលាភី "ជាទីក្រុងស្អាតអាស៊ាន" និង ទទួលបានជ័យលាភី ២អាណត្តិជាប់គ្នា ជា"ទីក្រុងស្អាតរំដួល ៣ទង" ៕

photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd