អភិបាលរងខេត្តកំពង់ចាម ប្រជុំត្រៀមរៀបចំតាំងពិព័រណ៍ភូមិ១ ផលិតផល១ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦

ព័ត៌មានថ្នាក់ខេត្ដ
មីនា ០៣ ២០២៦
៤៧
https://cms.krongkampongcham.gov.kh/uploads/topics/17725509265103.jpg
ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦​
---------=====-------
(កំពង់ចាម)
              លោកស្រី រិន ធារ៉ា អភិបាលរង នៃគណៈអភិបាលក្រុង បានចូលរួមកិច្ចប្រជុំអនុគណៈកម្មការពិព័រណ៍ភូមិ១ ផលិតផល១ ដើម្បីត្រៀមរៀបចំតាំងពិពរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលនឹងឈានមកដល់នាពេលខាងមុខ ក្រោមអធិបតីភាព លោក ឡោ ចាន់លី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញដឹកនាំ។  

              លោក អភិបាលរងខេត្ត បានថ្លែងថា កិច្ចប្រជុំនាពេលនេះគឺដើម្បី ពិគ្រោះយោបល់គ្នាលើការងាររៀបចំតាំងពិព័រណ៍ភូមិ១ ផលិតផល១ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នៅក្រុងកំពង់ចាម ដើម្បីផ្សព្វផ្សាយដល់សាធារណៈជន ដែលមានបំណងមកលេងកម្សាន្តនៅខេត្តកំពង់ចាម នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។

              នាឱកាសនោះ លោក ឡោ ចាន់លី អភិបាលរងខេត្ត បានណែនាំថា សម្រាប់ស្តង់មន្ទីរ-អង្គភាព និងស្រុកទាំង០៩ ទទួលខុសត្រូវដាក់តាំងផលិតផល ភូមិ១ ផលិតផល១ ជាចំណីអាហារចែកជូនអ្នក ទស្សនាហូបដោយឥតគិតថ្លៃ មានដូចជា៖ ត្រសក់ចាវ, ឆៃប៉ូវ, នំត្រចៀកភ្នង, នំកន្ត្រប នំអន្សម,នំបត់, នំបត់ស្រស់ ពោតស្ងោ, ដំឡូងស្ងោ, ចេកណាំវ៉ា, ស្វាយ , គ្រាប់ស្វាយចន្ទីលីង,ចេកអំបូង, ផ្លែឈើ សណ្ដែកដីស្ងោ, ក្រឡាន ជាដើម។

              បើតាម លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់ទីតាំងត្រៀមរៀបចំតាំងពិពរណ៍ គឺនៅទីតាំងវិមានឯករាជ្យខេត្ត ក្នុងទីលានមុខសាលាគរុកោសល្យខេត្តកំពង់ចាម កម្មវិធីរួមមាន ៖ប្រគុំតន្ត្រី ប្រដាល់គុនខ្មែរ ពិព័រណ៍ភូមិ១ផលិត១ ដែលមានស្តង់សរុបចំនួន៤០ស្តង់៕
photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd