ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដេីម្បី​ចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី​»

ព័ត៌មានថ្នាក់ខេត្ដ
មីនា ១១ ២០២៦
២១
https://cms.krongkampongcham.gov.kh/uploads/topics/17731931538526.jpg
នារសៀលថ្ងៃទី​១០ ខែមិនា​​ ឆ្នាំ​២០២៦
-----------====---------
ខេត្តកំពង់ចាម​
         លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី​ អដ្ឋស័ក ព.ស ២៥៦៩ គ.ស ២០២៦ ដេីម្បី​អបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ក៏ដូចជា​ការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ។  

          ឯកឧត្ដម អភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយ​មាន​ការ​ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុង​ឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្តគ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម​ ដើម្បី​បង្ក​ភាព​សប្បាយរីករាយ ជូន​ដល់ប្រជាពលរដ្ឋ មកលេងកំសាន្ត ដោយមានការរៀបចំនូវលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។

          បេី​តាម​លោក​ ស្រី​ សុភ័ក្ដ្រ​ អភិបាល​ រងខេត្តកំពង់ចាម បានឱ្យដឹងថា​ ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម​ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារមុខ សាលាខេត្តកំពង់ចាម ចាប់ពីម៉ោង១៤.០០នាទីតទៅ ព្រមទាំង​រៀបចំ​នៅតាមបណ្តា​ស្រុក​ និង​នៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុងខេត្តកំពង់ចាម។

           ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះនឹងផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន​ ភ្ញៀវជាតិ អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ​ ផងដែរ​៕
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd