រដ្ឋបាលក្រុងកំពង់ចាម​ រៀបចំសិក្ខាសាលា​ សមាហរណកម្ម​កម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២៧-២០២៩ របស់រដ្ឋបាលក្រុង​ និងសង្កាត់

ព័ត៌មាននៅថ្នាក់ក្រុង
កញ្ញា ១៤ ២០២៦
២០
https://cms.krongkampongcham.gov.kh/uploads/topics/17893949654760.jpg
នាព្រឹកថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២៦

រដ្ឋបាលក្រុងកំពង់ចាម​ រៀបចំសិក្ខាសាលា​ សមាហរណកម្ម​កម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២៧-២០២៩ របស់រដ្ឋបាលក្រុង​ និងសង្កាត់​ ក្រោមអធិបតីភាពលោកជំទាវ​ ប៉ាង​ ដានី​ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ តំណាងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​។
ក្នុងឱកាសនេះដែរ លោកជំទាវ​អភិបាលរងខេត្ត​ បានមានប្រសាសន៍ណែនាំថាដេីម្បីឱ្យដំណេីរការកម្មវិធីវិនិយោគរបស់យេីងប្រព្រឹត្តិទៅបានដោយរលូន​ យេីងមិនគួរត្រូវបានចាត់ទុកថា ជាបញ្ជីគម្រោងរបស់រដ្ឋបាលតែប៉ុណ្ណោះទេ ប៉ុន្តែវាជាឯកសាររួមមួយ ដែលបង្ហាញពីអ្វីដែលមូលដ្ឋានត្រូវការ អ្វីដែលយើងអាចធ្វើបាន និងអ្វីដែលជាតម្រូវការគាំទ្រពីដៃគូពាក់ព័ន្ធ។​ លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា ​ជាមួយគ្នានេះ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍សំខាន់ៗទាំង ៩ រួមមាន៖
ទី១.​ការចែករំលែកព័ត៌មាន ផ្សព្វផ្សាយជាសាធារណៈ។
ទី២.​តម្លាភាព ផ្សព្វផ្សាយព័ត៌មានអំពីតម្រូវការ គម្រោង ថវិកា ប្រភពធនធាន និងលទ្ធផលអនុវត្តឱ្យបានច្បាស់លាស់។
ទី៣.​សង្គតិភាព និងសុខដុមនីកម្ម ការព្រមព្រៀងឯកភាព ស្វែងរកការយល់ព្រម និងអាទិភាពរួម តាមរយៈការពិភាក្សាស្របតាមគោលដៅរួមមួយ។
ទី៤.​ការចូលរួមពិគ្រោះយោបល់ទូទៅ បើកឱកាសឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមបញ្ចេញមតិ និងកំណត់អាទិភាពអភិវឌ្ឍន៍។
ទី៥.​ការឆ្លើយតបនឹងតម្រូវការ ធានាថាតម្រូវការ និងសំណើរបស់ប្រជាពលរដ្ឋត្រូវបានស្តាប់ ពិនិត្យ និងឆ្លើយតបតាមលទ្ធភាព។
ទី៦.​គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ មានការទទួលខុសត្រូវចំពោះការសម្រេចចិត្ត ការប្រើប្រាស់ធនធាន និងលទ្ធផលនៃការអនុវត្ត។
ទី៧.​ប្រសិទ្ធភាព និងសុក្រឹតភាពសេដ្ឋកិច្ច និងសង្គម ជ្រើសរើសគម្រោងសកម្មភាពដែលមានអាទិភាព និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។
ទី៨.​ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន ការការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។
ទី៩.​ការធានាសមធម៌ យកចិត្តទុកដាក់ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ក្រុម ជាពិសេសស្ត្រី កុមារ ជនងាយរងគ្រោះ និងក្រុមដែលមានតម្រូវការពិសេស។
គោលការណ៍ទាំងនេះ គឺជាមូលដ្ឋានសម្រាប់ធានាថា ការរៀបចំកម្មវិធីវិនិយោគមិនត្រឹមតែមានគម្រោងច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាគម្រោងដែល ត្រឹមត្រូវ តម្លាភាព មានការចូលរួម មានគណនេយ្យភាព និងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ។

សាលប្រជុំធំ​ សាលាក្រុងកំពង់ចាម
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd