កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ គ្រួសារ ងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈតាមរាជធានី ខេត្ត

ព័ត៌មានថ្នាក់ខេត្ដ
កញ្ញា ១៤ ២០២៦
១៦
https://cms.krongkampongcham.gov.kh/uploads/topics/17893959348293.jpg
នាព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២៦​

​​     លោក លី សុវណ្ណ អភិបាលណៃគណៈអភិបាលក្រុងកំពង់ចាម​ ដឹកនាំលោក ខា វល័ក្ខ​ អភិបាលរង​ និងក្រុមការងារ​ អញ្ជេីញចូលរួមវគ្គបណ្តុះបណ្តាលដល់រដ្ឋបាលឃុំ-សង្កាត់ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ គ្រួសារ ងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈតាមរាជធានី ខេត្ត។ ក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃមូលនិធិជាតិជំនួយសង្គម​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម។

កិច្ចប្រជុំនេះ​ ប្រព្រឹត្តទៅនៅសាលាប្រជុំធំ​ សាលាខេត្តកំពង់ចាម។

photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd