វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងសំរាម-សំណល់រឹង នៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម

ព័ត៌មានចំណេះដឹង
កញ្ញា ១៤ ២០២៦
២០
https://cms.krongkampongcham.gov.kh/uploads/topics/17893973663716.jpg
នាព្រឹកថ្ងៃអាទិត្យ​ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦

លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងសំរាម-សំណល់រឹង នៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ក្នុងនោះផងដែរ​ មានសមាជិក​ សមាជិកា​ ចូលរួមសរុបមានចំនួន ៧០ នាក់​ ឆ្លៀតក្នុងឱកាសនោះដែរ​ លោកអភិបាល​ ក៏បានមានប្រសាសន៍ណែនាំ​ថា​ ការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន គឺជាការងារអាទិភាពដើម្បីធានាបាននូវអនាម័យ បរិស្ថាន សុខភាពសាធារណៈ ប្រកបដោយផាសុខភាពនៅក្នុងមូលដ្ឋាន។ ដូចនេះ​ បងប្អូនត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងស្តាប់នូវបទបង្ហាញរបស់គ្រូឧទ្ទេស​ ដេីម្បីយកទៅអនុវត្តឱ្យស្របតាមបទដ្ឋានបច្ចេកនៃញែក​ និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ​ ទេីបធ្វេីឱ្យមូលដ្ឋានរបស់យេីងមានសោភ័ណភាព​ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។
photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd