កិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច

ព័ត៌មានថ្នាក់ខេត្ដ
កញ្ញា ២៩ ២០២៦
២១
https://cms.krongkampongcham.gov.kh/uploads/topics/17906939607894.jpg
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦

       លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ ដឹកនាំលោក​ លោកស្រី អភិបាលរង​ អញ្ជេីញចូលរួមកិច្ចប្រជំគណៈកម្មការរៀបចំពិធីប្រណាំងទូក«ង» ទូកខ្នាតអន្តរជាតិ​ បណ្តែតប្រទីប​ តាំងពិព័រណ៍សមិទ្ធផល​ និងអុចកាំជ្រួចនៅក្រុងកំពង់ចាម​ ខេត្តកំពង់ចាម។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការរៀបចំពិធីប្រណាំងទូក«ង» ដើម្បីពិភាក្សា និងរៀបចំផែនការការងារឱ្យដំណើរការទៅដោយរលូន សុវត្ថិភាព និងកាន់តែអធិកអធម ក្នុងឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ នៅក្រុងកំពង់ចាម។
       កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។

       ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការ បានណែនាំ និងរំលេចនូវចំណុចសំខាន់ៗដល់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសលើកិច្ចការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការត្រៀមលក្ខណៈបច្ចេកទេសប្រណាំងទូក រៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផល បណ្តែតប្រទីប និងការអុចកាំជ្រួចឱ្យមានភាពទាក់ទាញ ព្រមទាំងយកចិត្តទុកដាក់លើការគ្រប់គ្រងអនាម័យ បរិស្ថាន និងសម្រួលចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពង់ចាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់មហាជន។

        ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ ដោយមានទូក «ង» និងទូកខ្នាតអន្តរជាតិចូលរួមប្រណាំងសរុបចំនួន ៨៨ ទូក (ស្មើនឹង ៤៤ គូ)។

       ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជននានា ចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំពិធី ក៏ដូចជាជួយដល់កីឡាករអុំទូកទាំងអស់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធ ខិតខំបំពេញភារកិច្ចតាមបណ្តាអនុគណៈកម្មការនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយបរិយាកាសសប្បាយរីករាយ សុវត្ថិភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd