ពលរដ្ឋភៀសសឹកពីព្រំដែន បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ព័ត៌មាននៅថ្នាក់ក្រុង
សីហា ០៣ ២០២៥
២៧
https://cms.krongkampongcham.gov.kh/uploads/topics/17541732779598.jpg
ពលរដ្ឋភៀសសឹកពីព្រំដែន ចំនួន ៣៥គ្រួសារនិង ពលករ ៤គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
-----------------------------'-''--'--------------------------- 
រសៀល ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ៖​ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិ និងអនុសាខាក្រុង ជាមួយក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកពីខេត្តចំនួន ៥ ជាប់តំបន់ព្រំដែន មានចំនួន ៣៩គ្រួសារ ក្នុងនេះ ពលករ ៤គ្រួសារ រួមមាន ខេត្ត ប៉ៃលិន - ខេត្តបាត់ដំបង - ខេត្តឧត្តរមានជ័យ - ខេត្តព្រះវិហារ និង ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន ស្នាក់នៅក្នុងក្រុងកំពង់ចាម រួមមាន សង្កាត់បឹងកុក ១១គ្រួសារ- សង្កាត់សំបួរមាស ២៣គ្រួសារ- សង្កាត់វាលវង់ ៤គ្រួសារ សង្កាត់កំពង់ចាម ០១គ្រួសារ ។
នៅក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ឯកឩត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ទាំង ៣៩ គ្រួសារ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹង បង្ខំអោយបងប្អូនត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួន និងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន ។ ទាំងនេះ បង្ហាញអោយឃើញពីការ គិតគូររបស់សម្តេចប្រធាន ដែលតែងតែបានណែនាំដល់បណ្តាញការងារគ្រប់ថ្នាក់របស់កាកបាទក្រហមកម្ពុជា អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ពិសេសជនភៀសសឹក អោយទាន់ពលេវលា ដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយ ឬមូលហេតុអ្វីឡើយ ។
លោកជំទាវ ប៉ាង ដានី បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នាខិតខំថែទាំសុខភាពអោយបានល្អ តាមវិធានអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការទប់ស្កាត់ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាព បងប្អូន ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសារនីមួយៗ រួមមាន ៖​ អង្ករ ២៥គក្រ មី១កេស ត្រីខ ១០ កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ និង ឃីត ១សម្រាប់ ( មុង ភួយ សារុង ក្រមា) ក្នុង១គ្រួសារ ទទួលបានថវិការរដ្ឋបាលក្រុងចំនួន ៤០,០០០រៀល ផងដែរ៕














ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd