លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ អញ្ជេីញចូលរួមសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុ

ព័ត៌មាននៅថ្នាក់ក្រុង
កុម្ភៈ ២៣ ២០២៦
២០
https://cms.krongkampongcham.gov.kh/uploads/topics/17718599781189.jpg
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦
-------=====--------

         លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​អញ្ជេីញចូលរួមសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ 
          ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ក្នុងឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តបានយក ចិត្តទុកដាក់ក្នុងការជំរុញអនុវត្តការផ្តល់សេវាសាធារណៈល្អ ដោយបានអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ គឺ ៖ 

          ទី១.ពង្រឹងការអនុវត្តការផ្តល់សេវាតាមច្រកចេញចូលតែមួយ ដែលរដ្ឋបាលគ្រប់ ថ្នាក់បានបង្កើតរួចរាល់។ យន្តការនេះ គឺបានប្រមូលផ្តុំសេវាឲ្យនៅកន្លែងតែមួយ បានផ្តល់ភាព ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកស្នើសុំ និងទទួលសេវាពីរដ្ឋ។  

          ទី២.ការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ដោយបានអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បី ធ្វើការគ្រប់គ្រង និងផ្តល់សេវា អនុញ្ញាតឲ្យមានការស្នើសុំសេវាអនឡាញ, ការផ្តល់ជម្រើសក្នុងការ ទូទាត់ថ្លៃសេវាតាមប្រព័ន្ធធនាគារ, រក្សាទិន្នន័យនៃការស្នើសុំលើកទីមួយ ក្នុងប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ដើម្បីផ្តល់ភាពងាយស្រួលដល់ការស្នើសុំសេវាលើកទី២ និងលើកបន្តបន្ទាប់ផងដែរ។ 

          ទី៣.ការជំរុញចលនាប្រឡងប្រណាំង ដើម្បីជំរុញការផ្តល់សេវាល្អ ដែលតាមរយៈចលនានេះ ធ្វើឲ្យអង្គភាពផ្តល់សេវាគ្រប់លំដាប់ថ្នាក់ ខិតខំក្នុងការរៀបចំខ្លួនឲ្យក្លាយជាអ្នកផ្តល់សេវាឆ្នើមទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់សេវា។ ជាលទ្ធផលក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន អង្គភាព ៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម នៃការប្រឡងប្រណាំង ថ្នាក់ជាតិ រួមមាន៖ មន្ទីរពេទ្យខេត្តកំពង់ចាម, ការិយាល័យប្រជាពលរដ្ឋខេត្ត និងអង្គភាព ច្រកចេញចូលតែមួយខេត្ត។ 

         ទី៤.ធ្វើការពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវា និងពង្រឹងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីការស្នើសុំសេវា។

សាលសន្និសិទ​ សាលាខេត្តកំពង់ចាម

photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd