ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​កំពង់ចាម ឆ្នាំ២០២៦-២០៣០​»

ព័ត៌មានថ្នាក់ខេត្ដ
កញ្ញា ១៦ ២០២៦
៣១
https://cms.krongkampongcham.gov.kh/uploads/topics/17895697756176.jpg
នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

      លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​កំពង់ចាម ឆ្នាំ២០២៦-២០៣០​» ក្រោម អធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលាខេត្តកំពង់ចាម។ 

       លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តគោលដៅទី៦​ ខណៈ​ផែនការនេះ គឺជាលទ្ធផ​ល​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញនូវឆន្ទៈរបស់ខេត្តក្នុងការប្រែក្លាយសក្តានុពលដែលមានស្រាប់ ឱ្យទៅជាផលិត​ផ​ល​ និងពុទពិសោធន៍ទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់។

      ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម មានសក្តានុពលទេសចរណ៍ ដោយមានរមណីយដ្ឋាន ទេសចរណ៍ ចំនួន ១៣កន្លែង ក្នុងនោះ ធម្មជាតិ ៤កន្លែង​ ប្រវត្តិសាស្ត្រ ៦កន្លែង​ និងកែច្នៃ ៣កន្លែង និងមានប្រាសាទបុរណ ចំនួន ១៥កន្លែង។ ជាមួយគ្នានោះខេត្ត មានសណ្ឋាគារ ១៨កន្លែង​ ផ្ទះសំណាក់ ១០៣កន្លែង ភោជនីយដ្ឋាន ៣៥កន្លែង អាហារដ្ឋាន ៧៥កន្លែង ហាងលក់វត្ថុអនុស្សាវរីយ៍ ចំនួន ៧កន្លែង ផ្សាររាត្រី ១កន្លែង សហគមន៍ ១កន្លែង សម្រាប់បម្រើសេវាទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្ត​ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកំពង់ចាម​ ប្រមាណ​ជាង​ ៥លាន​ ១៣ម៉ឺននាក់ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥កន្លងទៅ គឺមានការកើនឡើង៤៥%​ ។

     ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ សាសនា និងធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកត់សម្គាល់ឃើញថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេ​ស​វិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វឌ្ឍនភាពដ៏ឆាប់រហ័សនេះ បានរួមចំណែកធ្វើឱ្យខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងជាច្រកត​ភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភាគឦ​សា​នផងដែរ​ ៕

photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd