រដ្ឋបាលក្រុងកំពង់ចាម​ បានប្រារព្ធខួបលើកទី៣៣ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៦)

ព័ត៌មាននៅថ្នាក់ក្រុង
កញ្ញា ២៤ ២០២៦
៣៤
https://cms.krongkampongcham.gov.kh/uploads/topics/17902647724474.JPG

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦

         រដ្ឋបាលក្រុងកំពង់ចាម​ បានប្រារព្ធខួបលើកទី៣៣ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៦) ក្រោមការដឹកនាំដោយលោក លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ និងលោកស្រី ឈិត​ ណារី​ សមាជិកក្រុមប្រឹក្សាក្រុង​ តំណាងប្រធានក្រុមប្រឹក្សាក្រុង​កំពង់ចាម។ និងមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង កងកម្លាំងទាំងពីរ លោក លោកស្រីប្រធានអង្គភាព​ ប្រធានការិយាល័យ លោក លោកស្រី សង្កាត់ទាំងបួន​ លោក លោកស្រី​ មេភូមិទាំងអស់​ អ្នកចូលរួមសរុបប្រមាណជាង៩០នាក់។
            បុព្វកថានៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣) មានខ្លឹមសារទាំងស្រុងដូចតទៅ៖

យើង ប្រជារាស្ត្រខ្មែរ

          ដែលធ្លាប់មានអរិយធម៌ឧត្ដុង្គឧត្ដម វប្បធម៌រុងរឿង ការពារជាតិឆ្នើម លើកតម្កើងតម្លៃមនុស្សជាតិ និងសេចក្តីថ្លៃថ្នូរ និងស្ថាបនារដ្ឋឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។

          បានភ្ញាក់រលឹកយ៉ាងប្រាកដនិយម អំពីការធ្លាក់ចុះខ្សោយនៃប្រទេសជាតិ ក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ នៃគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។

          បានភ្ញាក់រលឹកយ៉ាងមុតមាំថា ដើម្បីកសាងប្រទេសជាតិឡើងវិញ ត្រូវពង្រឹងកល្យាណមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅលើពិភពលោក និងត្រូវរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាតិយ៉ាងរឹងមាំ ផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១។

សម្រេច៖

  • ពង្រឹងឯកភាពជាតិ ការពារទឹកដីកម្ពុជា អធិបតេយ្យ និងវប្បធម៌ដ៏បវរនៃអង្គរ។

  • កសាងប្រទេសជាតិ ឱ្យទៅជា «កោះសន្តិភាព» ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់។

  • ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតនៃជាតិ ឱ្យបានជឿនលឿន រុងរឿង ថ្កុំថ្កើង និងស្រស់បំព្រងជានិច្ចនិរន្តរ៍។

សាលប្រជុំធំ​ សាលាក្រុងកំពង់ចាម

photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file
photo file

ចែករំលែកបន្ត ៖

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd