background

ប្រាសាទ​ភ្នំ​ជើង​ព្រៃ

ប្រាសាទភ្នំជើងព្រៃដែលស្ថិតក្នុង ភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ភ្នំជើងព្រៃនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ខាងជើងថ្នល់ជាតិលេខ៦ ត្រង់ខាងកើតផ្សារផ្អាវប្រមាណ ៣គីឡូម៉ែត្រ ដែលមានផ្លូវលំមួយ ចូលទៅខាងជើង ប្រមាណ ១៥០០ម៉ែត្រ មានភ្នំពីរឃ្លាតគ្នាប្រហែលជា ១០០ម៉ែត្រពីគ្នា។ មួយនៅខាងកើតហៅភ្នំស្រី ឬភ្នំធំ មួយទៀតទាបនៅខាងលិច ហៅភ្នំប្រុស ឬភ្នំព្រះបាទ ភ្នំទាំងពីរនេះ គេហៅរួមគ្នាថា "ភ្នំជើងព្រៃ" បានជាគេហៅដូច្នេះ ព្រោះមានរឿងព្រេងនិទានថា មនុស្សស្រី និងប្រុស ភ្នាល់គ្នាលើកភ្នំនេះ ដូច "ភ្នំស្រីភ្នំប្រុស" នៅជិតកំពង់ចាមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះ រណ្ដៅដីនៅភ្នំស្រី ដែលខាងស្រីជីកយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំ ១ មានទឹកខួបប្រាំងខួបវស្សា ហៅថា ស្រះទឹកព្រះ ឯរណ្ដៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកដីយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំមួយគ្មានទឹកខួបប្រាំងខួបវស្សា ហៅថា កំពែងស្ងួត។ ឯផ្លូវលំ នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣គីឡូម៉ែត្រ ដែលបែកពីថ្នល់ជាតិ កាត់ទៅភ្នំជើងព្រៃនេះ ជាផ្លូវរាបស្មើធេង រថយន្តតូចធំចេញចូលបានស្រួល។ ស្រះទឹកព្រះនោះ ឋិតនៅទិសឦសានភ្នំស្រី ឬ ភ្នំធំ ចម្ងាយប្រមាណជា ១០០ម៉ែត្រ ទំហំប្រមាណជា ១០០ម៉ែត្រ ៤ ជ្រុង ជម្រៅប្រមាណជា ១០ ម៉ែត្រទទឹងខ្នងលើនៃមាត់ស្រះជុំវិញ ៥ម៉ែត្ររាបស្មើធេង ។


ចែករំលែកបន្ត ៖

តំបន់ទេសចរណ៍ផ្សេងទៀត

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd