https://cms.krongkampongcham.gov.kh/uploads/topics/17895520357004.jpg

ព័ត៌មាននៅថ្នាក់ក្រុង

២១

ការងារចុះពិនិត្យទីតាំងកាត់សំយ៉ាប ចាប់ពីរង្វង់មូលសេះពីរ ដល់ រង្វង់មូលនាគព័ន្ធ

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

      លោក រី ដាវិន អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម បានដឹកនាំក្រុមការងាររបស់រដ្ឋបាលក្រុង ធ្វើការចុះត្រួតពិនិត្យ ៖

      ១-ចុះពិនិត្យទីតាំងទំនាស់ព្រំដី រវាងឈ្មោះ ឈុន ប៊ុណ្ណារិទ្ធ និងឈ្មោះ លី ម៉ាប់ នៅភូមិទី៤ សង្កាត់វាលវង់ ។
      ២-និងបានបន្តដឹកនាំក្រុមការងារចុះពិនិត្យទីតាំងកាត់សំយ៉ាប ចាប់ពីរង្វង់មូលសេះពីរ ដល់ រង្វង់មូលនាគព័ន្ធ ដែលដល់ថ្ងៃឧិសានវាទ ឃើញមានប្រជាពលរដ្ឋចំនួន ៧ ខ្នងផ្ទះបានកំពុងតែកាត់ និងបានណែនាំដល់ម្ចាស់ផ្ទះដែលមិនទាន់បានអនុវត្ត សុំឳ្យចូលរួមអនុវត្តដោយស្ម័គ្រចិត្តជាបន្តទៅទៀតដើម្បីទីក្រុងយើងមានសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាព។

១៦ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17895526289887.jpg

ព័ត៌មាននៅថ្នាក់ក្រុង

២៨

ត្រួតពិនិត្យ និងពង្រីងបន្ថែមលើការផ្តល់សេវានៃយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលសង្កាត់ទាំងបួន

នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦

      លោក ឈួន វិបុល  អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម ទទួលបន្ទុកការងារនៅការិយាល័យច្រកចេញចូលតែមួយបានដឹកនាំលោក ប៉ោង សាវេត នាយករងរដ្ឋបាលក្រុង លោក វង្ស ថានិន ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង លោកស្រី ថូ សុីថាត ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង លោកស្រី ផុន ចាន់សុថា ប្រធានការិយាល័យច្រកចេញចូលតែមួយ ត្រួតពិនិត្យ និងពង្រីងបន្ថែមលើការផ្តល់សេវានៃយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលសង្កាត់ទាំងបួន នៅសាលាសង្កាត់វាលវង់ និងសាលាសង្កាត់សំបួរមាស ។

១៦ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17895690687625.jpg

ព័ត៌មាននៅថ្នាក់ក្រុង

២៦

កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣​ ឆ្នាំ២០២៦​ របស់ក្រុមការងារឆ្លេីយតបជាពហុវិស័យចំពោះអំពេីហិង្សាទាក់ទងនឹងយេនឌ័រ

ព្រឹកថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២៦

​ រដ្ឋបាលក្រុងកំពង់ចាម​ បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣​ ឆ្នាំ២០២៦​ របស់ក្រុមការងារឆ្លេីយតបជាពហុវិស័យចំពោះអំពេីហិង្សាទាក់ទងនឹងយេនឌ័រ ស្ថិតក្រោមអធិបតីភាពលោកស្រី​ ជា​ វិជ្ជនី​ សមាជិកក្រុមប្រឹក្សា​ និងជាប្រធានក្រុមការងារ​ និងលោកស្រី​ រិន​ ធារ៉ា​ អភិបាលរងនៃគណៈអភិបាល​ក្រុងកំពង់ចាម។ ដោយមានការអញ្ជេីញចូលរួមពីលោក​ លោកស្រី​ អនុប្រធាន​ សមាជិក​ សមាជិកា​ សរុបចំនួន៣៥នាក់។

-----=======-------
សាលប្រជុំ​ធំ​ សាលាក្រុងកំពង់ចាម

១៦ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17895693765505.jpg

ព័ត៌មាននៅថ្នាក់ក្រុង

២៨

ពិនិត្យទីតាំងនៅផ្សារបឹងកុក​ ដេីម្បីដាក់ជញ្ជីងតម្លាភាព​ របស់មន្ទីរឧស្សាហ៍កម្ម​ និងសិប្បកម្មខេត្តកំពង់ចាម

រសៀលថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២៦

លោក​ ខា​ វល័ក្ខ​ អភិបាលរង​នៃគណៈអភិបាលក្រុងកំពង់ចាម បានដឹកនាំក្រុមការងារ​ អញ្ជេីញចុះពិនិត្យទីតាំងនៅផ្សារបឹងកុក​ ដេីម្បីដាក់ជញ្ជីងតម្លាភាព​ របស់មន្ទីរឧស្សាហ៍កម្ម​ និងសិប្បកម្មខេត្តកំពង់ចាម។

១៦ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17898297732571.jpg

ព័ត៌មានចំណេះដឹង

១៨

ផ្សព្វផ្សាយស្តីពីប្រកាសអន្តរក្រសួង ៣៤៣ ស្តីពីការផ្តល់សេវារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយស្តីពីការប្រេីប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាបទទួលពាក្យសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ឋអនឡាញ

នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦

       លោក ឈួន វិបុល  អភិបាលរងក្រុងកំពង់ចាម ទទួលបន្ទុកការងារនៅការិយាល័យច្រកចេញចូលតែមួយបានដឹកនាំ លោកស្រី ផុន ចាន់សុថា ប្រធានការិយាល័យច្រកចេញចូលតែមួយ និងលោកស្រី អោក ចិន្តា អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីជំនាញការិយាល័យច្រកចេញចូលតែមួយ​ ប្រជុំផ្សព្វផ្សាយស្តីពីប្រកាសអន្តរក្រសួង ៣៤៣ ស្តីពីការផ្តល់សេវារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយស្តីពីការប្រេីប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាបទទួលពាក្យសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ឋអនឡាញ នៃការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ជូនដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតនៅពុទ្ឋិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសាខាខេត្តកំពង់ចាម មានសមាសភាពចូលរួមសរុប​ ១២១ នាក់​  ស្រី​ ៧២ នាក់ ។

១៩ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17900446882398.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៧

កិច្ចប្រជុំប្រចាំខែកញ្ញា​ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព​ និងថវិកាឆ្នាំ២០២៦

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
   
        លោក ជឹម លាភី អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវឌ្ឍនភាព នៃការអនុវត្តសកម្មភាពការងារ និងថវិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីជំរុញប្រសិទ្ធភាពការអនុវត្តផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៦ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។

        ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត , ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់, នាយករង និងនាយិការងរដ្ឋបាលសាលាខេត្ត, តំណាងមន្ទីរផែនការខេត្ត, មន្ទីរកិច្ចការនារីខេត្ត, អភិបាលរងក្រុង ស្រុក ទទួលបន្ទុក, នាយក នាយករងទីចាត់ការ និងប្រធានអង្គភាព ចំណុះសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។

២២ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17902627012067.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៨

កិច្ចប្រជុំអនឡាញ លើការផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៤ ឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣០

នារសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦

         លោកស្រី រិន ធារ៉ា អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម និងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យអំពើហិង្សាទាក់ទងនឹងយេនឌ័រក្រុងកំពង់ចាម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំអនឡាញ លើការផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៤ ឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣០ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

២៤ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17902631703223.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៥

វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ថ្នាក់ទី១. ២. ៣ ដល់គ្រូបង្គោលថ្នាក់ជាតិ និងគ្រូបង្គោលថ្នាក់កម្រងសាលារៀន

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

       លោក  រី ដាវិន អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ថ្នាក់ទី១. ២. ៣ ដល់គ្រូបង្គោលថ្នាក់ជាតិ និងគ្រូបង្គោលថ្នាក់កម្រងសាលារៀន ដើម្បីបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀនថ្នាក់ទី១. ២. ៣ និងអ្នកពាក់ព័ន្ឋដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាបឹងបាសាក់ ក្រុងកំពង់ចាម។

២៤ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17902634786705.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៨

ទិវាសំអាតពិភពលោកលើកទី៩ (world cleanup  day )សំអាតតាមបណ្តាយមាត់ទន្លេរ

នាព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៦

        លោក ជឹម លាភី អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម បានដឹកនាំ លោក លោកស្រីប្រធាន អនុប្រធាន​ការិយាល័យ និង មន្ត្រីរាជការ​រដ្ឋបាលក្រុង ចូលរួមទិវាសំអាតពិភពលោកលើកទី៩ (world cleanup  day )សំអាតតាមបណ្តាយមាត់ទន្លេរ ។​ 
     

២៤ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17902637566229.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៨

សម្រួបសម្រួលជាមួយក្រុមហ៊ុនBUCG ដោះស្រាយបញ្ហាស្ទះប្រព័ន្ធលូនៅ ភូមិទី២ សង្កាត់កំពង់វាលវង់

នាព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៦

        លោក ជឹម លាភី អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម បានចុះត្រួតពិនិត្យ និងធ្វើការសម្រួបសម្រួលជាមួយក្រុមហ៊ុនBUCG ដោះស្រាយបញ្ហាស្ទះប្រព័ន្ធលូនៅ ភូមិទី២ សង្កាត់កំពង់វាលវង់ បណ្តាលលិចផ្ទះប្រជាពលរដ្ឋ។

២៤ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17902642355290.jpg

ព័ត៌មាននៅថ្នាក់ក្រុង

២៩

ពិធីបុណ្យទក្ខិណានុប្បទាន​ នៅមណ្ឌលអភិរក្ស​ សួនគ្រញូង

នាព្រឹកថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០២៦​

              លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ បានដឹកនាំលោក​ លោកស្រី​ អភិបាលរង​ លោក​ លោកស្រី​ នាយក​ នាយករងរដ្ឋបាល​ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលក្រុងកំពង់ចាម​ អញ្ជេីញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន​ នៅមណ្ឌលអភិរក្ស​ សួនគ្រញូង​។ ក្រោមអធិបតីភាពឯកឧត្តម​ យឹម​ ឆៃលី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​។

               ​ ដេីម្បីឧទ្ទិសបុណ្យកុសល​ជូនដល់បុព្វការីជន​ ជីដូនជីតា​ ញាតិកាទាំងប្រាំពីរសន្តាន​ និងញាតទាំងអស់ក្នុងសង្សារវដ្ត​ ដែលបានចែកឋានទៅ​ ក៏សូមអញ្ជេីញមកទទួលបុណ្យកុសលដែលថ្នាក់ដឹកនាំបានបំពេញហេីយក្នុងថ្ងៃនេះ​ និងសូមអោយងាកក្រោយឱ្យពរជ័យដល់កូនចៅទាំងអស់​ ទទួលបាននូវសេចក្តីសុខ​ សេចក្តីចម្រេីន​ ព្រមទាំងជោគជ័យគ្រប់ភារៈកិច្ចជូនជាតិ​ និងប្រជាជន។

២៤ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17902647724474.JPG

ព័ត៌មាននៅថ្នាក់ក្រុង

៣២

រដ្ឋបាលក្រុងកំពង់ចាម​ បានប្រារព្ធខួបលើកទី៣៣ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៦)

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦

         រដ្ឋបាលក្រុងកំពង់ចាម​ បានប្រារព្ធខួបលើកទី៣៣ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៦) ក្រោមការដឹកនាំដោយលោក លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ និងលោកស្រី ឈិត​ ណារី​ សមាជិកក្រុមប្រឹក្សាក្រុង​ តំណាងប្រធានក្រុមប្រឹក្សាក្រុង​កំពង់ចាម។ និងមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាលរងក្រុង កងកម្លាំងទាំងពីរ លោក លោកស្រីប្រធានអង្គភាព​ ប្រធានការិយាល័យ លោក លោកស្រី សង្កាត់ទាំងបួន​ លោក លោកស្រី​ មេភូមិទាំងអស់​ អ្នកចូលរួមសរុបប្រមាណជាង៩០នាក់។
            បុព្វកថានៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣) មានខ្លឹមសារទាំងស្រុងដូចតទៅ៖

យើង ប្រជារាស្ត្រខ្មែរ

          ដែលធ្លាប់មានអរិយធម៌ឧត្ដុង្គឧត្ដម វប្បធម៌រុងរឿង ការពារជាតិឆ្នើម លើកតម្កើងតម្លៃមនុស្សជាតិ និងសេចក្តីថ្លៃថ្នូរ និងស្ថាបនារដ្ឋឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។

          បានភ្ញាក់រលឹកយ៉ាងប្រាកដនិយម អំពីការធ្លាក់ចុះខ្សោយនៃប្រទេសជាតិ ក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ នៃគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។

          បានភ្ញាក់រលឹកយ៉ាងមុតមាំថា ដើម្បីកសាងប្រទេសជាតិឡើងវិញ ត្រូវពង្រឹងកល្យាណមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅលើពិភពលោក និងត្រូវរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាតិយ៉ាងរឹងមាំ ផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១។

សម្រេច៖

  • ពង្រឹងឯកភាពជាតិ ការពារទឹកដីកម្ពុជា អធិបតេយ្យ និងវប្បធម៌ដ៏បវរនៃអង្គរ។

  • កសាងប្រទេសជាតិ ឱ្យទៅជា «កោះសន្តិភាព» ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់។

  • ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតនៃជាតិ ឱ្យបានជឿនលឿន រុងរឿង ថ្កុំថ្កើង និងស្រស់បំព្រងជានិច្ចនិរន្តរ៍។

សាលប្រជុំធំ​ សាលាក្រុងកំពង់ចាម

២៤ កញ្ញា ២០២៦

ព័ត៌មានផ្សេងទៀត

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd