background

ព័ត៌មានទូទៅ

https://cms.krongkampongcham.gov.kh/uploads/topics/17925068183573.jpg

ព័ត៌មានចំណេះដឹង

៩

ការផ្សព្វផ្សាយស្តីពីប្រកាសអន្តរក្រសួង ៣៤៣ ស្តីពីការផ្តល់សេវារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយការប្រេីប្រាស់កម្មវិធីព័ត៌មានវិទ្យាទទួលពាក្យសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ឋអនឡាញ

នៅព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦

       លោក ឈួន វិបុល  អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម ទទួលបន្ទុកការងារនៅការិយាល័យច្រកចេញចូលតែមួយ បានដឹកនាំ លោកស្រី ផុន ចាន់សុថា ប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីជំនាញការិយាល័យច្រកចេញចូលតែមួយ​ ធ្វើការប្រជុំផ្សព្វផ្សាយស្តីពីប្រកាសអន្តរក្រសួង ៣៤៣ ស្តីពីការផ្តល់សេវារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយ ស្តីពីការប្រេីប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាបទទួលពាក្យសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ឋអនឡាញ នៃការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ជូនដល់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាកំរង នៅវិទ្យាល័យដីដុះ មានសមាសភាពចូលរួមសរុប​ ១៤៣ នាក់​  ស្រី​ ១០៩ នាក់ ។

២០ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17924232198142.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១០

កិច្ចប្រជុំប្រចាំខែតុលា របស់គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ របស់រដ្ឋបាលក្រុងកំពង់ចាម

នារសៀល ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៦

    លោកស្រី ជា វិជ្ជនី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារក្រុងកំពង់ចាម បានដឹកនាំកិច្ចប្រជុំប្រចាំខែ តុលា ឆ្នាំ២០២៦ ។ ក្នុងគោលបំណងពិនិត្យ និងដោះស្រាយអំពីបញ្ហាប្រឈមមួយចំនួន ពិសេសពាក់ព័ន្ធលើការផ្ដល់ប័ណ្ណសមធម៌ (ក្រ១ . ក្រ២), ការប្រើប្រាស់កម្លាំងពលកម្មលើកុមារ, អំពីហិង្សាលើស្រ្តី និងចុះឈ្មោះចូលរៀននៅបវេសនកាលខាងមុខនេះ ចំពោះក្មេងដែលគ្រប់អាយុចូលរៀន, ការផ្សព្វផ្សាយការការពារពីជំងឺគ្រុនឈាមតាមសាលា ។ល។    
     
សរុបអ្នកចូលរួម ១៩នាក់ ស្រី១២នាក់។

១៩ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17924225655947.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១១

ក្រុមការងារនៅក្នុងការិ.ច្រកបានចុះពិនិត្យមើលទីតាំងសុំប្រកបអាជីវកម្មក្នុងក្រុងកំពង់ចាម

នាព្រឹក ថ្ងៃទី​ ១៩ ខែតុលា ឆ្នាំ២០២៦

       លោកស្រី  ផុន ចាន់សុថា ប្រធានការិយាល័យច្រកចេញចូលតែមួយ និងក្រុមការងារជួរក្រោយនៅក្នុងការិយាល័យច្រកចេញចូលតែមួយ បានចុះពិនិត្យមើលទីតាំងសុំប្រកបអាជីវកម្ម ៦កន្លែង ក្នុងនោះ ៖ នៅក្នុងភូមិទី៩ (១កន្លែង) , ភូមិទី១៥ (១កន្លែង) ក្នុងសង្កាត់កំពង់ចាម និង ភូមិបឹងកុកទី២ (២កន្លែង) , ភូមិមេម៉ាយ (១កន្លែង) និងភូមិឡឥដ្ឋ (១កន្លែង) ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

១៩ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17920760475060.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៣

សូមឧទ្ទិសថ្វាយព្រះរាជកុសល​ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណា​ព្រះបាទ​នរោត្តម​ សីហនុ​ ព្រះបរមរតនកោដ្ឋ​ គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦)។

 ក្នុងនាមក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង​ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រ ទូទាំងក្រុងកំពង់ចាម ទូលព្រះបង្គំយើងខ្ញុំ សូមឧទ្ទិសថ្វាយព្រះរាជកុសល​ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណា​ព្រះបាទ​នរោត្តម​ សីហនុ​ ព្រះបរមរតនកោដ្ឋ​ គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦)។
       កូនចៅ ចៅទូតរបស់ព្រះអង្គ សូមចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ដើម្បីជាតិ សាសនា និងប្រជារាស្រ្តរបស់ព្រះអង្គ។ សូមដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជួយថែរក្សាអភិបាល​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនបន្ថែមទៀត ជូនដល់ព្រះរាជាណាចក្រកម្ពុជា។

១៥ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17920756507038.jpg

ព័ត៌មានកម្សាន្ត

១១

ការចុះពិនិត្យទីតាំងសំខាន់ៗ នៃកន្លែងប្រារព្ធពិធី សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក “ង” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច នៅក្រុងកំពង់ចាម

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦

លោក​ រី​ ដាវិន​ អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម បានអមដំណេីរជាមួយឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជេីញចុះពិនិត្យទីតាំងសំខាន់ៗ នៃកន្លែងប្រារព្ធពិធី សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក “ង” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

១៥ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17919501671669.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៣

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីប្រណាំងទូក នៅក្រុងកំពង់ចាម

នាព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦

        ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក ខេត្តកំពង់ចាម ដែល នឹងប្រព្រឹត្តទៅនៅក្រុងកំពង់ចាម នាឱកាសបុណ្យចេញវស្សាខាងមុខនេះ នឹងមានទូក «ង» និងទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងប្រជែងសរុប រហូតដល់ ១០០ ទូក ដោយត្រូវតតាំងគ្នា ចំនួន ៤ ជើង លើចម្ងាយផ្លូវទឹក ១,៥០០ ម៉ែត្រ ដើម្បីស្វែងរកជើងខ្លាំងប្រចាំខេត្ត។

        ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ក្នុងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ថា ព្រឹត្តិការណ៍ប្រណាំងទូកឆ្នាំនេះ នឹងប្រព្រឹត្តទៅនា ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ថ្ងៃបុណ្យចេញព្រះវស្សា) នៅក្រុងកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានទូកចូលរួមសរុបចំនួន ១០០ ទូក ដោយក្នុងនោះរួមមាន ទូក «ង» ចំនួន ៥២ ទូក (ស្មើនឹង ២៦ គូ) និងទូកខ្នាតអន្តរជាតិ ចំនួន ៤៨ ទូក (ស្មើនឹង ២៤ គូ)។

        ពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសនៃការប្រកួត ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ការប្រកួតត្រូវធ្វើឡើងចំនួន ៤ ជើង ដោយកាត់សេចក្តីលើលទ្ធផល ឈ្នះ-ចាញ់ សុទ្ធសាធ ដោយមិនគិតនាទីឡើយ។ ក្នុងនោះ ជើងទី១ ត្រូវចាប់ឆ្នោតជ្រើសរើសខ្សែទឹក ដោយទូកខ្នាតអន្តរជាតិប្រកួតជាមួយខ្នាតអន្តរជាតិ និងទូក «ង» ខ្នាតវែងប្រកួតជាមួយខ្នាតវែង រួចបន្តទៅជើងទី២ និងទី៣ ដែលជាការប្រកួតចម្រាញ់ខ្លាំងជួបខ្លាំង (អ្នកឈ្នះប៉ះអ្នកឈ្នះ) និងខ្សោយជួបខ្សោយ (អ្នកចាញ់ប៉ះអ្នកចាញ់) ហើយឈានទៅជើងទី៤ ដែលជាជើងប្រកួតសម្រេចដើម្បីស្វែងរកជ័យលាភីលេខ១, លេខ២ និងលេខ៣។

          ឯកឧត្តមបានបន្ថែមថា ចំពោះទូកដែលមិនទទួលបានចំណាត់ថ្នាក់ ក៏នឹងទទួលបានទង់កិត្តិយស រួមទាំងការឧបត្ថម្ភលើកទឹកចិត្តផងដែរ ដើម្បីជាការជូនរង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់៕

១៤ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17918138733228.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៤

កិច្ចប្រជុំគណៈកម្មាធិការផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (JAAPC) ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦

លោកស្រី រិន ធារ៉ា អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម និងជាប្រធានក្រុមការងារគណនេយ្យភាពក្រុងកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (JAAPC) ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពស្ដីពីការអនុវត្តផែនការសកម្មភាពរួម(JAAP) ដែលបានអនុវត្តក្នុងឆ្នាំ២០២៦ និងពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីអោយការអនុវត្តផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គមអោយបានល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

១២ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17918134998065.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៦

ប្រជុំត្រួតពិនិត្យ​ លទ្ធផលការងាររយៈពេល៩ខែឆ្នាំ២០២៦​ នៃការអនុវត្តគោលនយោបាយ​ ភូមិ​ ឃុំ-សង្កាត់​ មានសុវត្ថិភាព។

ព្រឹកថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៦​

          លោក​ រី​ ដាវិន​ អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម​ តំណាងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ បានដឹកនាំលោក​ អ៊ុម​ ឌីណា​ នាយករងរដ្ឋបាលក្រុង​ អញ្ជេីញចូលរួមប្រជុំត្រួតពិនិត្យ​ លទ្ធផលការងាររយៈពេល៩ខែឆ្នាំ២០២៦​ នៃការអនុវត្តគោលនយោបាយ​ ភូមិ​ ឃុំ-សង្កាត់​ មានសុវត្ថិភាព។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អ៊ួច​ ភា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

----------======-----------
នៅសាលសន្និសិទ​ សាលាខេត្តកំពង់ចាម​ ។

១២ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17918128908152.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៦

កិច្ចប្រជុំសាមញ្ញលេីកទី២៩​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦

    រដ្ឋបាលក្រុងកំពង់ចាម​ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៩​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម។​ ក្រោមអធិបតីភាពលោក​  នាង ឈុនហ៊ាង​​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ និងលោក​ស្រី រិន ធារ៉ា​  អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម។
របៀបវារៈ អង្គប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងកំពង់ចាម​ មានដូចខាងក្រោម៖
១.មតិបើកកិច្ចប្រជុំ
២.ត្រួតពិនិត្យ កូរ៉ុមប្រជុំ
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំ
៤.ពិនិត្យ និងអនុម័ត កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម
៥.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកញ្ញា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅខែបន្ទាប់ របស់រដ្ឋបាលក្រុងកំពង់ចាម
៦.ពិនិត្យ និងអនុម័ត ដីកាសម្រេចស្ដីពីការកំណត់កម្រៃសេវារដ្ឋបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម
៧.ពិនិត្យ និងអនុម័ត របាយការណ៍ស្ដីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងកំពង់ចាម
៨.ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់មន្ត្រី រដ្ឋបាលក្រុងកំពង់ចាម ប្រចាំខែកញ្ញា ឆ្នាំ២០២៦
៩មតិយោបល់ចូលរួមរបស់លោកអភិបាលក្រុង
១០បញ្ហាផ្សេងៗ
១១មតិបិទអង្គប្រជុំ។
​

១២ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17907781228764.jpg

ព័ត៌មានចំណេះដឹង

២៤

ផ្សព្វផ្សាយការស្វែងរកឱកាសការងារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ស្កែមអនឡាញ សុខភាពស្រ្តីនិងកុមារ ជំងឺគ្រុនឈាម ការជ្រើសរើសកាតព្វកិច្ចជាយោធា និងអនាម័យបរិស្ថាន

នាព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៦

        លោកស្រី អៀង សុភាបញ្ញត្តិ ប្រធានការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គម បានសហការជាមួយលោកស្រីប្រធានមណ្ឌលសុខភាពវាលវង់ និងលោកស្រី ចៅសង្កាត់រង សង្កាត់វាលវង់ បានចុះផ្សព្វផ្សាយការស្វែងរកឱកាសការងារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ស្កែមអនឡាញ សុខភាពស្រ្តីនិងកុមារ ជំងឺគ្រុនឈាម និងការជ្រើសរើសកាតព្វកិច្ចជាយោធា និងអនាម័យបរិស្ថាន នៅភូមិទី២ សង្កាត់វាលវង់ ដោយមានប្រជាពលរដ្ឋសរុបចូលរួម ៣៧នាក់ ស្រី៣០នាក់។

៣០ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17907775283564.jpg

ព័ត៌មាននៅថ្នាក់ក្រុង

២៩

មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ខេត្ត​កំពង់ចាម​ បាននាំយកជញ្ជីងគំរូរទៅទុកនៅក្នុងផ្សារបឹងកុក​ ក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

លោក ខា​ វល័ក្ខ​ អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម​ បានអញ្ជេីញដឹកនាំក្រុមការងារ​ ចូលរួមជាមួយតំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ខេត្ត​កំពង់ចាម​ ដេីម្បីនាំយកជញ្ជីងគំរូរទៅទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋ​ដែលជាអ្នកទិញ​ និងអ្នកលក់ប្រេីប្រាស់ ជៀសវាងការបន្លំ​ភ្នែកជញ្ជីងនៅក្នុងផ្សារបឹងកុក​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម។

៣០ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17907770962330.jpg

ព័ត៌មាននៅថ្នាក់ក្រុង

២៤

កិច្ចប្រជុំ ពិនិត្យស្ថិតិប្រជាពលរដ្ឋ និងការស្រង់ស្ថិតិប្រជាពលរដ្ឋចាប់ពីអាយុ ១៧ឆ្នាំដល់ ២៥ឆ្នាំ

នារសៀលថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៦​

លោក​ ឈួន​ វិបុល​ អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំពិនិត្យស្ថិតិប្រជាពលរដ្ឋ និងការស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៧ឆ្នាំ ដល់ ២៥ឆ្នាំ។ ដោយមានការអញ្ជេីញចូលរួមពីលោកនាយករងរដ្ឋបាលក្រុង​ លោកអនុប្រធានការិយាល័យផែនការ​ និងគាំទ្រសង្កាត់​ លោក​ លោកស្រី​ ចៅសង្កាត់ទាំងបួន​ កងកម្លាំងទាំងពីរ​ លោក​ លោកស្រី​ ស្មៀនសង្កាត់ទាំងបួន​ និងលោក​ លោកស្រី​ ប្រធានភូមិទាំង៣៤ភូមិ។


--------------======------------
សាលប្រជុំធំ​ សាលាក្រុងកំពង់ចាម

៣០ កញ្ញា ២០២៦

ព័ត៌មានផ្សេងទៀត

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd