https://cms.krongkampongcham.gov.kh/uploads/topics/17906943183667.jpg

ព័ត៌មាននៅថ្នាក់ក្រុង

២៣

វគ្គអប់រំ ផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា

នាព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៦

លោក​ ឈួន វិបុល អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម ​ អញ្ជេីញចូលរួមបេីកវគ្គអប់រំ ផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម​ ម៉ុក​ ដារ៉ា ​ អគ្គលេខាធិការងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។


សាលប្រជុំធំ​ សាលាខេត្តកំពង់ចាម

២៩ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17907770962330.jpg

ព័ត៌មាននៅថ្នាក់ក្រុង

២២

កិច្ចប្រជុំ ពិនិត្យស្ថិតិប្រជាពលរដ្ឋ និងការស្រង់ស្ថិតិប្រជាពលរដ្ឋចាប់ពីអាយុ ១៧ឆ្នាំដល់ ២៥ឆ្នាំ

នារសៀលថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៦​

លោក​ ឈួន​ វិបុល​ អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំពិនិត្យស្ថិតិប្រជាពលរដ្ឋ និងការស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៧ឆ្នាំ ដល់ ២៥ឆ្នាំ។ ដោយមានការអញ្ជេីញចូលរួមពីលោកនាយករងរដ្ឋបាលក្រុង​ លោកអនុប្រធានការិយាល័យផែនការ​ និងគាំទ្រសង្កាត់​ លោក​ លោកស្រី​ ចៅសង្កាត់ទាំងបួន​ កងកម្លាំងទាំងពីរ​ លោក​ លោកស្រី​ ស្មៀនសង្កាត់ទាំងបួន​ និងលោក​ លោកស្រី​ ប្រធានភូមិទាំង៣៤ភូមិ។


--------------======------------
សាលប្រជុំធំ​ សាលាក្រុងកំពង់ចាម

៣០ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17907775283564.jpg

ព័ត៌មាននៅថ្នាក់ក្រុង

២៥

មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ខេត្ត​កំពង់ចាម​ បាននាំយកជញ្ជីងគំរូរទៅទុកនៅក្នុងផ្សារបឹងកុក​ ក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

លោក ខា​ វល័ក្ខ​ អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម​ បានអញ្ជេីញដឹកនាំក្រុមការងារ​ ចូលរួមជាមួយតំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ខេត្ត​កំពង់ចាម​ ដេីម្បីនាំយកជញ្ជីងគំរូរទៅទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋ​ដែលជាអ្នកទិញ​ និងអ្នកលក់ប្រេីប្រាស់ ជៀសវាងការបន្លំ​ភ្នែកជញ្ជីងនៅក្នុងផ្សារបឹងកុក​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម។

៣០ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17907781228764.jpg

ព័ត៌មានចំណេះដឹង

២៤

ផ្សព្វផ្សាយការស្វែងរកឱកាសការងារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ស្កែមអនឡាញ សុខភាពស្រ្តីនិងកុមារ ជំងឺគ្រុនឈាម ការជ្រើសរើសកាតព្វកិច្ចជាយោធា និងអនាម័យបរិស្ថាន

នាព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៦

        លោកស្រី អៀង សុភាបញ្ញត្តិ ប្រធានការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គម បានសហការជាមួយលោកស្រីប្រធានមណ្ឌលសុខភាពវាលវង់ និងលោកស្រី ចៅសង្កាត់រង សង្កាត់វាលវង់ បានចុះផ្សព្វផ្សាយការស្វែងរកឱកាសការងារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ស្កែមអនឡាញ សុខភាពស្រ្តីនិងកុមារ ជំងឺគ្រុនឈាម និងការជ្រើសរើសកាតព្វកិច្ចជាយោធា និងអនាម័យបរិស្ថាន នៅភូមិទី២ សង្កាត់វាលវង់ ដោយមានប្រជាពលរដ្ឋសរុបចូលរួម ៣៧នាក់ ស្រី៣០នាក់។

៣០ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17918128908152.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៣

កិច្ចប្រជុំសាមញ្ញលេីកទី២៩​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦

    រដ្ឋបាលក្រុងកំពង់ចាម​ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៩​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម។​ ក្រោមអធិបតីភាពលោក​  នាង ឈុនហ៊ាង​​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ និងលោក​ស្រី រិន ធារ៉ា​  អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម។
របៀបវារៈ អង្គប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងកំពង់ចាម​ មានដូចខាងក្រោម៖
១.មតិបើកកិច្ចប្រជុំ
២.ត្រួតពិនិត្យ កូរ៉ុមប្រជុំ
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំ
៤.ពិនិត្យ និងអនុម័ត កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម
៥.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែកញ្ញា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងទិសដៅខែបន្ទាប់ របស់រដ្ឋបាលក្រុងកំពង់ចាម
៦.ពិនិត្យ និងអនុម័ត ដីកាសម្រេចស្ដីពីការកំណត់កម្រៃសេវារដ្ឋបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម
៧.ពិនិត្យ និងអនុម័ត របាយការណ៍ស្ដីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងកំពង់ចាម
៨.ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់មន្ត្រី រដ្ឋបាលក្រុងកំពង់ចាម ប្រចាំខែកញ្ញា ឆ្នាំ២០២៦
៩មតិយោបល់ចូលរួមរបស់លោកអភិបាលក្រុង
១០បញ្ហាផ្សេងៗ
១១មតិបិទអង្គប្រជុំ។
​

១២ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17918138733228.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១០

កិច្ចប្រជុំគណៈកម្មាធិការផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (JAAPC) ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦

លោកស្រី រិន ធារ៉ា អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម និងជាប្រធានក្រុមការងារគណនេយ្យភាពក្រុងកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គម (JAAPC) ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពស្ដីពីការអនុវត្តផែនការសកម្មភាពរួម(JAAP) ដែលបានអនុវត្តក្នុងឆ្នាំ២០២៦ និងពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីអោយការអនុវត្តផែនការសកម្មភាពរួមស្ដីពីការងារគណនេយ្យភាពសង្គមអោយបានល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

១២ តុលា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17920760475060.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១០

សូមឧទ្ទិសថ្វាយព្រះរាជកុសល​ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណា​ព្រះបាទ​នរោត្តម​ សីហនុ​ ព្រះបរមរតនកោដ្ឋ​ គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦)។

 ក្នុងនាមក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង​ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រ ទូទាំងក្រុងកំពង់ចាម ទូលព្រះបង្គំយើងខ្ញុំ សូមឧទ្ទិសថ្វាយព្រះរាជកុសល​ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណា​ព្រះបាទ​នរោត្តម​ សីហនុ​ ព្រះបរមរតនកោដ្ឋ​ គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦)។
       កូនចៅ ចៅទូតរបស់ព្រះអង្គ សូមចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ដើម្បីជាតិ សាសនា និងប្រជារាស្រ្តរបស់ព្រះអង្គ។ សូមដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជួយថែរក្សាអភិបាល​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនបន្ថែមទៀត ជូនដល់ព្រះរាជាណាចក្រកម្ពុជា។

១៥ តុលា ២០២៦

ព័ត៌មានផ្សេងទៀត

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd