https://cms.krongkampongcham.gov.kh/uploads/topics/17895697756176.jpg

ព័ត៌មានថ្នាក់ខេត្ដ

២៨

ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​កំពង់ចាម ឆ្នាំ២០២៦-២០៣០​»

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

      លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​កំពង់ចាម ឆ្នាំ២០២៦-២០៣០​» ក្រោម អធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលាខេត្តកំពង់ចាម។ 

       លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តគោលដៅទី៦​ ខណៈ​ផែនការនេះ គឺជាលទ្ធផ​ល​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញនូវឆន្ទៈរបស់ខេត្តក្នុងការប្រែក្លាយសក្តានុពលដែលមានស្រាប់ ឱ្យទៅជាផលិត​ផ​ល​ និងពុទពិសោធន៍ទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់។

      ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម មានសក្តានុពលទេសចរណ៍ ដោយមានរមណីយដ្ឋាន ទេសចរណ៍ ចំនួន ១៣កន្លែង ក្នុងនោះ ធម្មជាតិ ៤កន្លែង​ ប្រវត្តិសាស្ត្រ ៦កន្លែង​ និងកែច្នៃ ៣កន្លែង និងមានប្រាសាទបុរណ ចំនួន ១៥កន្លែង។ ជាមួយគ្នានោះខេត្ត មានសណ្ឋាគារ ១៨កន្លែង​ ផ្ទះសំណាក់ ១០៣កន្លែង ភោជនីយដ្ឋាន ៣៥កន្លែង អាហារដ្ឋាន ៧៥កន្លែង ហាងលក់វត្ថុអនុស្សាវរីយ៍ ចំនួន ៧កន្លែង ផ្សាររាត្រី ១កន្លែង សហគមន៍ ១កន្លែង សម្រាប់បម្រើសេវាទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្ត​ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកំពង់ចាម​ ប្រមាណ​ជាង​ ៥លាន​ ១៣ម៉ឺននាក់ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥កន្លងទៅ គឺមានការកើនឡើង៤៥%​ ។

     ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ សាសនា និងធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកត់សម្គាល់ឃើញថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេ​ស​វិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វឌ្ឍនភាពដ៏ឆាប់រហ័សនេះ បានរួមចំណែកធ្វើឱ្យខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងជាច្រកត​ភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភាគឦ​សា​នផងដែរ​ ៕

១៦ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17902624739371.jpg

ព័ត៌មានថ្នាក់ខេត្ដ

៩

កិច្ចប្រជុំដោះស្រាយលើការស្នើសុំជួយអន្តរាគមន៍ដីធ្លី របស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិបឹងកុក៣ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

      លោក​ រី​ ដាវិន​ អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម​ បានដឹកនាំលោក​នាយករងរដ្ឋបាល​ និងលោកអនុប្រធានការិយាល័យរៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងភូមិបាលក្រុង​ អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំដោះស្រាយលើការស្នើសុំជួយអន្តរាគមន៍ដីធ្លី របស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិបឹងកុក៣ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាព​ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

នៅសាលប្រជុំ សាលាខេត្តកំពង់ចាម។

២៤ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17906063661224.jpg

ព័ត៌មានថ្នាក់ខេត្ដ

២១

កិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យរដ្ឋ និងការងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់អំពីសារសំខាន់ និងភាពចាំបាច់នៃការគ្រប់គ្រង ការចុះបញ្ជី និងការធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីធានាបាននូវតម្លាភាព សុវត្ថិភាពផ្លូវច្បាប់ និងប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ ទាំងពេលចំពោះមុខ និងទៅអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ឱកាសជូនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត លើកឡើងនូវបញ្ហាប្រឈម ការលំបាក និងសំណូមពរនានាទាក់ទងនឹងទីតាំងដីធ្លី ឬទីស្តីការអង្គភាពរបស់ខ្លួន ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយសមស្រប។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា អាជ្ញាធរខេត្តជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់គ្រប់មន្ទីរ-អង្គភាពទាំងអស់ ក្នុងការបំពេញភារកិច្ច និងមានទីតាំងធ្វើការងារសមរម្យ។

ឯកឧត្តមក៏បានផ្តាំផ្ញើ និងរំលឹកដល់គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ស្រាវជ្រាវ ប្រមូលព័ត៌មាន និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការងាររៀបចំដែនដី និងការគ្រប់គ្រងអចលនទ្រព្យក្នុងខេត្តប្រព្រឹត្តទៅដោយរលូន ជៀសវាងការជាន់ដែនសមត្ថកិច្ច/ដីធ្លីគ្នា និងសម្រេចបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក៕

២៨ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17906071184760.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៤

កិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសប្រណាំងទូក នៃគណៈកម្មការរៀបចំក្នុងពិធីប្រណាំងទុកថ្នាក់ខេត្ត ក្នុងពិធីប្រណាំងទូក “ ង ” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច នៅក្រុ

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

        លោក​ ខា​ វល័ក្ខ​ អភិបាលរង​នៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មការបច្ចេកទេសប្រណាំងទូក នៃគណៈកម្មការរៀបចំក្នុងពិធីប្រណាំងទូកថ្នាក់ខេត្ត ក្នុងពិធីប្រណាំងទូក “ ង ” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច នៅក្រុងកំពង់ចាម​ ដេីម្បីត្រៀមរៀបចំ​ នាពេលខាងមុខនេះ។ ក្រោមអធិបតីភាពឯកឧត្តម​ ផេន​ សុផល​ អភិបាលរងខេត្តកំពង់ចាម កិច្ចប្រជុំបានធ្វើនៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកនាយករង រដ្ឋបាលសាលាខេត្ត, អភិបាលរងក្រុង , ចៅសង្កាត់ទាំង៤ តំណាងមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

២៨ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17906939607894.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៤

កិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦

       លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ ដឹកនាំលោក​ លោកស្រី អភិបាលរង​ អញ្ជេីញចូលរួមកិច្ចប្រជំគណៈកម្មការរៀបចំពិធីប្រណាំងទូក«ង» ទូកខ្នាតអន្តរជាតិ​ បណ្តែតប្រទីប​ តាំងពិព័រណ៍សមិទ្ធផល​ និងអុចកាំជ្រួចនៅក្រុងកំពង់ចាម​ ខេត្តកំពង់ចាម។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មការរៀបចំពិធីប្រណាំងទូក«ង» ដើម្បីពិភាក្សា និងរៀបចំផែនការការងារឱ្យដំណើរការទៅដោយរលូន សុវត្ថិភាព និងកាន់តែអធិកអធម ក្នុងឱកាសបុណ្យចេញព្រះវស្សា នាពេលខាងមុខ នៅក្រុងកំពង់ចាម។
       កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូប។

       ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការ បានណែនាំ និងរំលេចនូវចំណុចសំខាន់ៗដល់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសលើកិច្ចការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការត្រៀមលក្ខណៈបច្ចេកទេសប្រណាំងទូក រៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផល បណ្តែតប្រទីប និងការអុចកាំជ្រួចឱ្យមានភាពទាក់ទាញ ព្រមទាំងយកចិត្តទុកដាក់លើការគ្រប់គ្រងអនាម័យ បរិស្ថាន និងសម្រួលចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពង់ចាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់មហាជន។

        ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ ដោយមានទូក «ង» និងទូកខ្នាតអន្តរជាតិចូលរួមប្រណាំងសរុបចំនួន ៨៨ ទូក (ស្មើនឹង ៤៤ គូ)។

       ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជននានា ចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំពិធី ក៏ដូចជាជួយដល់កីឡាករអុំទូកទាំងអស់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យគ្រប់ផ្នែកពាក់ព័ន្ធ ខិតខំបំពេញភារកិច្ចតាមបណ្តាអនុគណៈកម្មការនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយបរិយាកាសសប្បាយរីករាយ សុវត្ថិភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕

២៩ កញ្ញា ២០២៦

ព័ត៌មានផ្សេងទៀត

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd