https://cms.krongkampongcham.gov.kh/uploads/topics/17541753622754.jpg

ព័ត៌មានចំណេះដឹង

១៤០

កិច្ចប្រជុំដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងរដ្ឋបាលក្រុងកំពង់ចាម​ និងគណៈប្រតិភូប្រទេសបារាំង

រសៀលថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២៥
----------====------------
កិច្ចប្រជុំដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងរដ្ឋបាលក្រុងកំពង់ចាម​ និងគណៈប្រតិភូប្រទេសបារាំង​ ស្តីពីការធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGS) សម្រាប់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។


សាលប្រជុំតូច​ សាលាក្រុងកំពង់ចាមសាលប្រជុំតូច​ សាលាក្រុងកំពង់ចាម

០៣ សីហា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17566537431308.jpg

ព័ត៌មានចំណេះដឹង

១៣២

លោក​ ខា​ វល័ក្ខ​ អភិបាលរងក្រុង​កំពង់ចាម​ បានអញ្ជេីញចូលរួមក្នុងពិធីបេីកវគ្គបណ្តុះបណ្តាល ”នវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន ”និង ”មូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ”

ព្រឹកថ្ងៃទី១ ខែកញ្ញា​ ឆ្នាំ២០២៥
------------===-----------
ក្រុងកំពង់ចាម 
                       លោក​ ខា​ វល័ក្ខ​ អភិបាលរងនៃគណៈអភិបាលក្រុង​កំពង់ចាម​ បានអញ្ជេីញចូលរួមក្នុងពិធីបេីកវគ្គបណ្តុះបណ្តាល ”នវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន ”និង ”មូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ” ក្រោមអធិបតីភាព លោកស្រី ម៉ៅ ម៉ាលីស ប្រធាននាយកដ្ឋានកិច្ចការទូទៅសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងលោក សុខ សួរ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ សូរ​ មុនីរក្សា​ នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ផងដែលថា​ វគ្គនេះ​ មានរយៈពេល៥ថ្ងៃ​ ចាប់ពីទី១​ រហូតដល់ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២៥។
ដែលវគ្គបណ្តុះបណ្តាលនេះ​ បង្រៀនដោយផ្ទាល់នៅសាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

----------======----------
សាលប្រជុំធំសាលាក្រុងកំពង់ចាម

៣១ សីហា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17569108702491.jpg

ព័ត៌មានចំណេះដឹង

១០៨

ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការរៀបចំទីក្រុង​ តាមរយៈប្រព័ន្ធZoom​ ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ

នារសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៥​
----------=====-----------

       លោក​ ខា​ វល័ក្ខ​ អភិបាលរង​នៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការរៀបចំទីក្រុង​ តាមរយៈប្រព័ន្ធ Zoom​ ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់លោកនាយករងរដ្ឋបាលក្រុង​លោក លោកស្រី ចៅសង្កាត់ទាំងបួន​ និងមន្ត្រីទទួលបន្ទុក​ ។

---------======--------
សាលប្រជុំតូច​ សាលាក្រុងកំពង់ចាម

០៣ កញ្ញា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17582072305908.jpg

ព័ត៌មានចំណេះដឹង

១៤៤

គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ថ្ររដ្ឋបាលខេត្តព្រៃវែង ខេត្តត្

១៨ កញ្ញា ២០២៥

https://cms.krongkampongcham.gov.kh/uploads/topics/17893973663716.jpg

ព័ត៌មានចំណេះដឹង

២០

វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងសំរាម-សំណល់រឹង នៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម

នាព្រឹកថ្ងៃអាទិត្យ​ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦

លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងសំរាម-សំណល់រឹង នៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ក្នុងនោះផងដែរ​ មានសមាជិក​ សមាជិកា​ ចូលរួមសរុបមានចំនួន ៧០ នាក់​ ឆ្លៀតក្នុងឱកាសនោះដែរ​ លោកអភិបាល​ ក៏បានមានប្រសាសន៍ណែនាំ​ថា​ ការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន គឺជាការងារអាទិភាពដើម្បីធានាបាននូវអនាម័យ បរិស្ថាន សុខភាពសាធារណៈ ប្រកបដោយផាសុខភាពនៅក្នុងមូលដ្ឋាន។ ដូចនេះ​ បងប្អូនត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងស្តាប់នូវបទបង្ហាញរបស់គ្រូឧទ្ទេស​ ដេីម្បីយកទៅអនុវត្តឱ្យស្របតាមបទដ្ឋានបច្ចេកនៃញែក​ និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ​ ទេីបធ្វេីឱ្យមូលដ្ឋានរបស់យេីងមានសោភ័ណភាព​ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។

១៤ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17894355672331.jpg

ព័ត៌មានចំណេះដឹង

៦៤

ផ្សព្វផ្សាយប្រកាសអន្តរក្រសួង ៣៤៣ ស្តីពីការផ្តល់សេវារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយស្តីពីការប្រេីប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាបទទួលពាក្យសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ឋអនឡាញ នៃការ

នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦

លោក ឈួន វិបុល អភិបាលរង​ អញ្ជេីញដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលក្រុងកំពង់ចាម​ ចុះផ្សព្វផ្សាយប្រកាសអន្តរក្រសួង ៣៤៣ ស្តីពីការផ្តល់សេវារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយស្តីពីការប្រេីប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាបទទួលពាក្យសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ឋអនឡាញ នៃការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ជូនដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតនៅសាកលវិទ្យាល័យ កំពង់ចាម សាខាខេត្តកំពង់ចាម មានសមាសភាពចូលរួមសរុប​ ១៤៤នាក់​ ស្រី​ ៩២ នាក់។

១៥ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17895492332941.jpg

ព័ត៌មានចំណេះដឹង

៣០

វគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះ ការថែទាំកុមារដោយឪពុកម្ដាយធម៌(វគ្គ២)

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

     លោកស្រី ជា វិជ្ជនី ប្រធានគ ក ស ក ក្រុងកំពង់ចាម ដឹកនាំ លោកស្រី ស៊ឹង គន្ធា អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុងកំពង់ចាម មកចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះ ការថែទាំកុមារដោយឪពុកម្ដាយធម៌(វគ្គ២)។
គោលបំណងនៃមេរៀននេះគឺ
     ១-ស្វែងយល់ពីសារៈប្រយោជន៍នៃការថែទាំដោយឪពុកម្ដាយធម៌
     ២-ស្វែងយល់ពីមូលដ្ឋាននៃ«ទ្រឹស្ដីជំពាក់ចិត្ត ចំពោះការអភិវឌ្ឍលូតលាស់របស់កុមារ»។


កិច្ចប្រជុំនេះ មានអ្នកចូលរួមចំនួន ២៨នាក់ មានចំនួន ២ថ្ងៃ គឺថ្ងៃទី ១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរសង្គមកិច្ចខេត្តកំពង់ចាម។

១៦ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17895697756176.jpg

ព័ត៌មានថ្នាក់ខេត្ដ

៣០

ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​កំពង់ចាម ឆ្នាំ២០២៦-២០៣០​»

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

      លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុ​វត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត​កំពង់ចាម ឆ្នាំ២០២៦-២០៣០​» ក្រោម អធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលាខេត្តកំពង់ចាម។ 

       លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តគោលដៅទី៦​ ខណៈ​ផែនការនេះ គឺជាលទ្ធផ​ល​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញនូវឆន្ទៈរបស់ខេត្តក្នុងការប្រែក្លាយសក្តានុពលដែលមានស្រាប់ ឱ្យទៅជាផលិត​ផ​ល​ និងពុទពិសោធន៍ទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់។

      ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម មានសក្តានុពលទេសចរណ៍ ដោយមានរមណីយដ្ឋាន ទេសចរណ៍ ចំនួន ១៣កន្លែង ក្នុងនោះ ធម្មជាតិ ៤កន្លែង​ ប្រវត្តិសាស្ត្រ ៦កន្លែង​ និងកែច្នៃ ៣កន្លែង និងមានប្រាសាទបុរណ ចំនួន ១៥កន្លែង។ ជាមួយគ្នានោះខេត្ត មានសណ្ឋាគារ ១៨កន្លែង​ ផ្ទះសំណាក់ ១០៣កន្លែង ភោជនីយដ្ឋាន ៣៥កន្លែង អាហារដ្ឋាន ៧៥កន្លែង ហាងលក់វត្ថុអនុស្សាវរីយ៍ ចំនួន ៧កន្លែង ផ្សាររាត្រី ១កន្លែង សហគមន៍ ១កន្លែង សម្រាប់បម្រើសេវាទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្ត​ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកំពង់ចាម​ ប្រមាណ​ជាង​ ៥លាន​ ១៣ម៉ឺននាក់ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥កន្លងទៅ គឺមានការកើនឡើង៤៥%​ ។

     ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ សាសនា និងធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកត់សម្គាល់ឃើញថា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេ​ស​វិស័យទេសចរណ៍ តាមរយៈការពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យ សោភ័ណភាព និងសុវត្ថិភាពទេសចរណ៍ សំដៅបង្កើនភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វឌ្ឍនភាពដ៏ឆាប់រហ័សនេះ បានរួមចំណែកធ្វើឱ្យខេត្តកំពង់ចាម មិនត្រឹមតែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងជាច្រកត​ភ្ជាប់យុទ្ធសាស្ត្ររវាងរាជធានីភ្នំពេញ និងបណ្ដាខេត្តភាគឦ​សា​នផងដែរ​ ៕

១៦ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17898297732571.jpg

ព័ត៌មានចំណេះដឹង

១៨

ផ្សព្វផ្សាយស្តីពីប្រកាសអន្តរក្រសួង ៣៤៣ ស្តីពីការផ្តល់សេវារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយស្តីពីការប្រេីប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាបទទួលពាក្យសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ឋអនឡាញ

នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦

       លោក ឈួន វិបុល  អភិបាលរងក្រុងកំពង់ចាម ទទួលបន្ទុកការងារនៅការិយាល័យច្រកចេញចូលតែមួយបានដឹកនាំ លោកស្រី ផុន ចាន់សុថា ប្រធានការិយាល័យច្រកចេញចូលតែមួយ និងលោកស្រី អោក ចិន្តា អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីជំនាញការិយាល័យច្រកចេញចូលតែមួយ​ ប្រជុំផ្សព្វផ្សាយស្តីពីប្រកាសអន្តរក្រសួង ៣៤៣ ស្តីពីការផ្តល់សេវារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយស្តីពីការប្រេីប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាបទទួលពាក្យសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ឋអនឡាញ នៃការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ជូនដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតនៅពុទ្ឋិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសាខាខេត្តកំពង់ចាម មានសមាសភាពចូលរួមសរុប​ ១២១ នាក់​  ស្រី​ ៧២ នាក់ ។

១៩ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17907781228764.jpg

ព័ត៌មានចំណេះដឹង

២៤

ផ្សព្វផ្សាយការស្វែងរកឱកាសការងារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ស្កែមអនឡាញ សុខភាពស្រ្តីនិងកុមារ ជំងឺគ្រុនឈាម ការជ្រើសរើសកាតព្វកិច្ចជាយោធា និងអនាម័យបរិស្ថាន

នាព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៦

        លោកស្រី អៀង សុភាបញ្ញត្តិ ប្រធានការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គម បានសហការជាមួយលោកស្រីប្រធានមណ្ឌលសុខភាពវាលវង់ និងលោកស្រី ចៅសង្កាត់រង សង្កាត់វាលវង់ បានចុះផ្សព្វផ្សាយការស្វែងរកឱកាសការងារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ស្កែមអនឡាញ សុខភាពស្រ្តីនិងកុមារ ជំងឺគ្រុនឈាម និងការជ្រើសរើសកាតព្វកិច្ចជាយោធា និងអនាម័យបរិស្ថាន នៅភូមិទី២ សង្កាត់វាលវង់ ដោយមានប្រជាពលរដ្ឋសរុបចូលរួម ៣៧នាក់ ស្រី៣០នាក់។

៣០ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17925068183573.jpg

ព័ត៌មានចំណេះដឹង

៩

ការផ្សព្វផ្សាយស្តីពីប្រកាសអន្តរក្រសួង ៣៤៣ ស្តីពីការផ្តល់សេវារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយការប្រេីប្រាស់កម្មវិធីព័ត៌មានវិទ្យាទទួលពាក្យសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ឋអនឡាញ

នៅព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦

       លោក ឈួន វិបុល  អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម ទទួលបន្ទុកការងារនៅការិយាល័យច្រកចេញចូលតែមួយ បានដឹកនាំ លោកស្រី ផុន ចាន់សុថា ប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីជំនាញការិយាល័យច្រកចេញចូលតែមួយ​ ធ្វើការប្រជុំផ្សព្វផ្សាយស្តីពីប្រកាសអន្តរក្រសួង ៣៤៣ ស្តីពីការផ្តល់សេវារដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងផ្សព្វផ្សាយ ស្តីពីការប្រេីប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាបទទួលពាក្យសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ឋអនឡាញ នៃការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ជូនដល់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាកំរង នៅវិទ្យាល័យដីដុះ មានសមាសភាពចូលរួមសរុប​ ១៤៣ នាក់​  ស្រី​ ១០៩ នាក់ ។

២០ តុលា ២០២៦

ព័ត៌មានផ្សេងទៀត

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd