https://cms.krongkampongcham.gov.kh/uploads/topics/17708215339911.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៥១

លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជាថវិកា និងគ្រឿង ឧបភោគមួយចំនួនរបស់រដ្ឋបាលខេត្ត ផ្តល់ជូនវីរកងទ័ព

នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦
ក្រុងកំពង់ចាម ៖
         
             ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគមួយចំនួនរបស់រដ្ឋបាលខេត្ត ផ្តល់ជូនវីរកងទ័ពដែលឈរជើងនៅទិសប្រសាទព្រះវិហារ​ ដែលកំពុងសម្រាកព្យាបាលជំងី ក្នុងមន្ទីពេទ្យខេត្តកំពង់ចាម។
             លោក អភិបាលក្រុងកំពង់ចាម បានពាំនាំនូវការសាកសួសុខទុក្ខពីសំណាក់ ឯកឧត្ដម អភិបាលខេត្ត ដែលជានិច្ចកាល ឯកឧត្តមតែងតែគិតគូចំពោះសុខទុក្ខរបស់វីរកងទ័ព និងក្រុមគ្រួសារ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ លោក អភិបាលក្រុង​ ក៏បានជូនពរអោយបានឆាប់ជាសះស្បើយពីជំងឺដើម្បីវិលត្រឡប់ទៅអង្គភាពវិញ ដើម្បីបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី។

១១ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17708226937895.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៥០

លោក​ ស្លេះ​ អុីសា​ អភិបាលរង​ បានសហការជាមួយកម្លាំងនគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ បានចុះដឹកនាំកម្លាំងសង្កាត់កំពង់ចាម​ បន្តរៀបចំសោភ័ណភាព និងសណ្ដាប់ធ្នាប់ក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី ១០ ​ខែកុម្ភៈ​ ឆ្នាំ២០២៦​
ក្រុងកំពង់ចាម

               លោក​ ស្លេះ​ អុីសា​ អភិបាលរង​បានសហការជាមួយកម្លាំងនគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​បានចុះដឹកនាំកម្លាំងសង្កាត់កំពង់ចាម​ បន្តរៀបចំសោភ័ណភាព និងសណ្ដាប់ធ្នាប់ក្រុងកំពង់ចាម។

១១ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17708235353686.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៦៤

លោក​ រី​ ដាវិន​ អភិបាលរង​ ដឹកនាំក្រុមការងារ ចុះវាស់វែងដីចំណីផ្លូវ​នៅបណ្តោយមាត់ទន្លេ និងណែនាំឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ

នាព្រឹកថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៦​
ក្រុងកំពង់ចាម

           ក្រោមការចង្អុលបង្ហាញពី លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម លោក​ រី​ ដាវិន​ អភិបាលរង​ដឹកនាំក្រុមការងារ ចុះវាស់វែងដីចំណីផ្លូវ​នៅបណ្តោយមាត់ទន្លេ និងណែនាំឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ​ដេីម្បីរួមចំណែកឱ្យទីក្រុងរបស់យេីងមានសោភ័ណភាព​និងគួរជាទីទាក់ទាញភ្ញៀវជាតិ​ អន្តរជាតិ​មកទេសចរណ៍ក្នុងក្រុងកាន់តែច្រេីនឡេីងថែមទៀត។

១១ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17718599781189.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៥៤

លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ អញ្ជេីញចូលរួមសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុ

នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦
-------=====--------

         លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​អញ្ជេីញចូលរួមសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ 
          ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ក្នុងឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តបានយក ចិត្តទុកដាក់ក្នុងការជំរុញអនុវត្តការផ្តល់សេវាសាធារណៈល្អ ដោយបានអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ គឺ ៖ 

          ទី១.ពង្រឹងការអនុវត្តការផ្តល់សេវាតាមច្រកចេញចូលតែមួយ ដែលរដ្ឋបាលគ្រប់ ថ្នាក់បានបង្កើតរួចរាល់។ យន្តការនេះ គឺបានប្រមូលផ្តុំសេវាឲ្យនៅកន្លែងតែមួយ បានផ្តល់ភាព ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកស្នើសុំ និងទទួលសេវាពីរដ្ឋ។  

          ទី២.ការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ដោយបានអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បី ធ្វើការគ្រប់គ្រង និងផ្តល់សេវា អនុញ្ញាតឲ្យមានការស្នើសុំសេវាអនឡាញ, ការផ្តល់ជម្រើសក្នុងការ ទូទាត់ថ្លៃសេវាតាមប្រព័ន្ធធនាគារ, រក្សាទិន្នន័យនៃការស្នើសុំលើកទីមួយ ក្នុងប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ដើម្បីផ្តល់ភាពងាយស្រួលដល់ការស្នើសុំសេវាលើកទី២ និងលើកបន្តបន្ទាប់ផងដែរ។ 

          ទី៣.ការជំរុញចលនាប្រឡងប្រណាំង ដើម្បីជំរុញការផ្តល់សេវាល្អ ដែលតាមរយៈចលនានេះ ធ្វើឲ្យអង្គភាពផ្តល់សេវាគ្រប់លំដាប់ថ្នាក់ ខិតខំក្នុងការរៀបចំខ្លួនឲ្យក្លាយជាអ្នកផ្តល់សេវាឆ្នើមទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់សេវា។ ជាលទ្ធផលក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន អង្គភាព ៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម នៃការប្រឡងប្រណាំង ថ្នាក់ជាតិ រួមមាន៖ មន្ទីរពេទ្យខេត្តកំពង់ចាម, ការិយាល័យប្រជាពលរដ្ឋខេត្ត និងអង្គភាព ច្រកចេញចូលតែមួយខេត្ត។ 

         ទី៤.ធ្វើការពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវា និងពង្រឹងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីការស្នើសុំសេវា។

សាលសន្និសិទ​ សាលាខេត្តកំពង់ចាម

២៣ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17719430699305.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៧១

កិច្ចប្រជុំក្រុមការងារដឹកនាំ​ ជំរុញ​ និងអនុវត្តន៍ការផ្តល់ឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ និងឯកសារអត្តសញ្ញាណផ្សេងៗទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅនិងប្រជាពលរដ្ឋខ្មែរដែលទេីបវិលត្រឡប់ពីប្រទេសថៃក្នុង

ព្រឹកថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៦​
--------====-------
(ក្រុងកំពង់ចាម) 
             លោក​ ខា​ វល័ក្ខ​ អភិបាលរងនៃគណៈអភិបាលក្រុងកំពង់ចាម​ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំ​ ជំរុញ​ និងអនុវត្តន៍ការផ្តល់ឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ និងឯកសារអត្តសញ្ញាណផ្សេងៗទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទេីបវិលត្រឡប់ពីប្រទេសថៃក្នុងក្រុងកំពង់ចាម។
            
             កិច្ចប្រជុំនេះផងដែរ​ មានការអញ្ជេីញចូលរួមពីលោក​ នាយករងរដ្ឋបាល​ អធិការដ្ឋាននគរបាលក្រុង​ ប្រធានការិយាល័យពាក់ព័ន្ធ​ លោក​ លោកស្រី​ ចៅសង្កាត់​ លោក​ លោកស្រី​ ស្មៀនសង្កាត់​ និងលោក​ លោកស្រី​ មេភូមិគ្រប់ភូមិ​ និងមន្ត្រីពាក់ព័ន្ធ។


(សាលប្រជុំធំ​ សាលាក្រុងកំពង់ចាម)

២៤ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17725498023081.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៧៩

កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុម​ប្រឹក្សាក្រុងកំពង់ចាម ក្រោមអធិបតីភាពលោក នាង​ ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុង

ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦
--------====--------
ក្រុងកំពង់ចាម
               លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ បានដឹកនាំថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការ​ អញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុម​ប្រឹក្សាក្រុងកំពង់ចាម ក្រោមអធិបតីភាពលោក នាង​ ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុង ​

របៀបវារៈអង្គប្រជុំ
     ១.មតិបើកអង្គប្រជុំ
     ២.ត្រួតពិនិត្យ កូរ៉ូមប្រជុំ
     ៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំ
     ៤.ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤របស់ ក្រុមប្រឹក្សាក្រុងកំពង់ចាម
     ៥.ពិនិត្យ និងអនុម័តគម្រោងផែនការការជ្រើសរើសក្របខណ្ឌមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សម្រាប់ឆ្នាំ២០២៧
     ៦.ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់វង្វាន់លើកទឹកចិត្តសម្រាប់មន្ត្រីរដ្ឋបាលក្រុងកំពង់ចាម
     ៧.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលក្រុងកំពង់ចាម
     ៨.មតិចូលរួមរបស់គណៈអភិបាល
     ៩.បញ្ហាផ្សេងៗ
     ១០មតិបិទអង្គប្រជុំ

សាលប្រជុំធំ​ សាលាក្រុងកំពង់ចាម

០៣ មីនា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17728078212736.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៣១

ផ្កាចំរុះព័ណ៌នៅច្រាំងទន្លេ និងបង្ហាញសម្រស់ក្នុងពេលឆាប់ៗនេះ

ក្រោមការដឹកនាំ និងការខិតខំប្រឹងប្រែងពីសំណាក់ លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានរៀបចំនូវសួនផ្កាចម្រុះព័ណ៌ ដែលបានកែប្រែពីច្រាំងន្លេដែលជាគំនរសំរាម មកជាសួនផ្កាចម្រុះពណ៌ដ៏ស្រស់ត្រកាល ប្រកបដោយសោភ័ណ្ឌភាព ក្នុងការទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកកំសាន្ត ។

០៦ មីនា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17799795184856.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៤០

សេចក្ដីប្រកាសព័ត៌មាន



២៨ ឧសភា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17805825835293.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៣២

កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦

--------======---------

ក្រុងកំពង់ចាម

លោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និងលោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម។

--------======---------
សាលប្រជុំធំសាលាក្រុងសាលាក្រុងកំពង់ចាម

០៤ មិថុនា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17893082172604.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១០

កិច្ចប្រជុំសាមញ្ញលេីកទី២៨​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦

    រដ្ឋបាលក្រុងកំពង់ចាម​ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៨​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម។​ ក្រោមអធិបតីភាពលោកស្រី​ ឈិត​ ណារី​ សមាជិកក្រុមប្រឹក្សាក្រុង​ តំណាងលោក​ នាង​ ឈុនហ៊ង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ និងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម។
របៀបវារៈ អង្គប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងកំពង់ចាម​ មានដូចខាងក្រោម៖
១.មតិបើកកិច្ចប្រជុំ
២.ត្រួតពិនិត្យ កូរ៉ុមប្រជុំ
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំ
៤.ប្រកាសដីកា ស្តីពីការប្រគល់ភារកិច្ច ជូនលោកស្រី គុយ ធារី ជាអនុប្រធាន ការិយាល័យអប់រំ យុវជន និងកីឡាក្រុងកំពង់ចាម ខេត្តកំពង់ចាម
៥.ពិនិត្យ និងអនុម័ត កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម
៦.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅខ បន្ទាប់ របស់រដ្ឋបាលក្រុងកំពង់ចាម
៧.ពិនិត្យ និងអនុម័ត៖
- សំណើគម្រោងជួសជុលផ្លូវបេតុង (ផ្លូវថ្មើរជើង) ប្រវែង ១,៥៥១ម៉ែត ទទឹង ២ម៉ែត្រ និងកម្រាស់ ០.១២ម៉ែត្រ ស្ថិតក្នុងភូមិទី២, ទី៣ សង្កាត់ វាលវង់ និងភូមិទី១០, ទី១១, ទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦
សំណើគម្រោងជួសជុលផ្លូវបេតុងអាមេ ប្រវែង ៧៦៨ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុង កំពង់ចាម សម្រាប់ឆ្នាំ២០២៦
- សំណើគម្រោងជួសជុលលូជ្រុង (ទំហំ ១ម៉ែត្រ x ១.២ម៉ែត្រ) ប្រវែង ៣២ ម៉ែត្រ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦
- សំណើគម្រោងជួសជុលអណ្តូងលូ និងស្តារប្រព័ន្ធលូប្រវែង ២៦៣ម៉ែត្រ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦ សំណើគម្រោងជួសជុលក្រាលការ៉ូម៉ាប (ទំហំ ១២៤.៥ម៉ែត្រការ៉េ) ស្ថិត ក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦
៨ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់មន្ត្រី រដ្ឋបាលក្រុងកំពង់ចាម ប្រចាំខែសីហា ឆ្នាំ២០២៦
៩មតិយោបល់ចូលរួមរបស់លោក អភិបាលក្រុង
១០បញ្ហាផ្សេងៗ
១១មតិបិទអង្គប្រជុំ។

១៣ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17893949654760.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៤

រដ្ឋបាលក្រុងកំពង់ចាម​ រៀបចំសិក្ខាសាលា​ សមាហរណកម្ម​កម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២៧-២០២៩ របស់រដ្ឋបាលក្រុង​ និងសង្កាត់

នាព្រឹកថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២៦

រដ្ឋបាលក្រុងកំពង់ចាម​ រៀបចំសិក្ខាសាលា​ សមាហរណកម្ម​កម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២៧-២០២៩ របស់រដ្ឋបាលក្រុង​ និងសង្កាត់​ ក្រោមអធិបតីភាពលោកជំទាវ​ ប៉ាង​ ដានី​ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ តំណាងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​។
ក្នុងឱកាសនេះដែរ លោកជំទាវ​អភិបាលរងខេត្ត​ បានមានប្រសាសន៍ណែនាំថាដេីម្បីឱ្យដំណេីរការកម្មវិធីវិនិយោគរបស់យេីងប្រព្រឹត្តិទៅបានដោយរលូន​ យេីងមិនគួរត្រូវបានចាត់ទុកថា ជាបញ្ជីគម្រោងរបស់រដ្ឋបាលតែប៉ុណ្ណោះទេ ប៉ុន្តែវាជាឯកសាររួមមួយ ដែលបង្ហាញពីអ្វីដែលមូលដ្ឋានត្រូវការ អ្វីដែលយើងអាចធ្វើបាន និងអ្វីដែលជាតម្រូវការគាំទ្រពីដៃគូពាក់ព័ន្ធ។​ លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា ​ជាមួយគ្នានេះ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍សំខាន់ៗទាំង ៩ រួមមាន៖
ទី១.​ការចែករំលែកព័ត៌មាន ផ្សព្វផ្សាយជាសាធារណៈ។
ទី២.​តម្លាភាព ផ្សព្វផ្សាយព័ត៌មានអំពីតម្រូវការ គម្រោង ថវិកា ប្រភពធនធាន និងលទ្ធផលអនុវត្តឱ្យបានច្បាស់លាស់។
ទី៣.​សង្គតិភាព និងសុខដុមនីកម្ម ការព្រមព្រៀងឯកភាព ស្វែងរកការយល់ព្រម និងអាទិភាពរួម តាមរយៈការពិភាក្សាស្របតាមគោលដៅរួមមួយ។
ទី៤.​ការចូលរួមពិគ្រោះយោបល់ទូទៅ បើកឱកាសឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមបញ្ចេញមតិ និងកំណត់អាទិភាពអភិវឌ្ឍន៍។
ទី៥.​ការឆ្លើយតបនឹងតម្រូវការ ធានាថាតម្រូវការ និងសំណើរបស់ប្រជាពលរដ្ឋត្រូវបានស្តាប់ ពិនិត្យ និងឆ្លើយតបតាមលទ្ធភាព។
ទី៦.​គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ មានការទទួលខុសត្រូវចំពោះការសម្រេចចិត្ត ការប្រើប្រាស់ធនធាន និងលទ្ធផលនៃការអនុវត្ត។
ទី៧.​ប្រសិទ្ធភាព និងសុក្រឹតភាពសេដ្ឋកិច្ច និងសង្គម ជ្រើសរើសគម្រោងសកម្មភាពដែលមានអាទិភាព និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។
ទី៨.​ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន ការការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។
ទី៩.​ការធានាសមធម៌ យកចិត្តទុកដាក់ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ក្រុម ជាពិសេសស្ត្រី កុមារ ជនងាយរងគ្រោះ និងក្រុមដែលមានតម្រូវការពិសេស។
គោលការណ៍ទាំងនេះ គឺជាមូលដ្ឋានសម្រាប់ធានាថា ការរៀបចំកម្មវិធីវិនិយោគមិនត្រឹមតែមានគម្រោងច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាគម្រោងដែល ត្រឹមត្រូវ តម្លាភាព មានការចូលរួម មានគណនេយ្យភាព និងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ។

សាលប្រជុំធំ​ សាលាក្រុងកំពង់ចាម

១៤ កញ្ញា ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17893970785758.jpg

ព័ត៌មាននៅថ្នាក់ក្រុង

១៣

គោរពវិញ្ញាណក្ខន្ធក្នុងពិធីបុណ្យសពរបស់ឯកឧត្តម​ ទូច​ ឆៃ​ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៦

​ លោកស្រី​ ឈិត​ ណារី​ សមាជិកក្រុមប្រឹក្សាក្រុង​ តំណាងលោកប្រធានក្រុមប្រឹក្សាក្រុង​ និងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ បានដឹកនាំមន្ត្រីរាជការ​ អញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធក្នុងពិធីបុណ្យសពរបស់ឯកឧត្តម​ ទូច​ ឆៃ​ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម​ ដែលបានទទួលមរណៈភាពកាលពីថ្ងៃ១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ដោយរោគាពាធ​។ សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។

១៤ កញ្ញា ២០២៦

ព័ត៌មានផ្សេងទៀត

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd