background

ព័ត៌មានទូទៅ

https://cms.krongkampongcham.gov.kh/uploads/topics/17718599781189.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៥៩

លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​ អញ្ជេីញចូលរួមសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុ

នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦
-------=====--------

         លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម​អញ្ជេីញចូលរួមសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ 
          ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា ក្នុងឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តបានយក ចិត្តទុកដាក់ក្នុងការជំរុញអនុវត្តការផ្តល់សេវាសាធារណៈល្អ ដោយបានអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ គឺ ៖ 

          ទី១.ពង្រឹងការអនុវត្តការផ្តល់សេវាតាមច្រកចេញចូលតែមួយ ដែលរដ្ឋបាលគ្រប់ ថ្នាក់បានបង្កើតរួចរាល់។ យន្តការនេះ គឺបានប្រមូលផ្តុំសេវាឲ្យនៅកន្លែងតែមួយ បានផ្តល់ភាព ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកស្នើសុំ និងទទួលសេវាពីរដ្ឋ។  

          ទី២.ការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ដោយបានអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បី ធ្វើការគ្រប់គ្រង និងផ្តល់សេវា អនុញ្ញាតឲ្យមានការស្នើសុំសេវាអនឡាញ, ការផ្តល់ជម្រើសក្នុងការ ទូទាត់ថ្លៃសេវាតាមប្រព័ន្ធធនាគារ, រក្សាទិន្នន័យនៃការស្នើសុំលើកទីមួយ ក្នុងប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ដើម្បីផ្តល់ភាពងាយស្រួលដល់ការស្នើសុំសេវាលើកទី២ និងលើកបន្តបន្ទាប់ផងដែរ។ 

          ទី៣.ការជំរុញចលនាប្រឡងប្រណាំង ដើម្បីជំរុញការផ្តល់សេវាល្អ ដែលតាមរយៈចលនានេះ ធ្វើឲ្យអង្គភាពផ្តល់សេវាគ្រប់លំដាប់ថ្នាក់ ខិតខំក្នុងការរៀបចំខ្លួនឲ្យក្លាយជាអ្នកផ្តល់សេវាឆ្នើមទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់សេវា។ ជាលទ្ធផលក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន អង្គភាព ៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម នៃការប្រឡងប្រណាំង ថ្នាក់ជាតិ រួមមាន៖ មន្ទីរពេទ្យខេត្តកំពង់ចាម, ការិយាល័យប្រជាពលរដ្ឋខេត្ត និងអង្គភាព ច្រកចេញចូលតែមួយខេត្ត។ 

         ទី៤.ធ្វើការពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវា និងពង្រឹងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីការស្នើសុំសេវា។

សាលសន្និសិទ​ សាលាខេត្តកំពង់ចាម

២៣ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17718594013984.jpg

ព័ត៌មានថ្នាក់ខេត្ដ

៥៦

ភាពការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ដែលសម្រេចបានប្រមាណ83%

នាថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦
--------===-------

             ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន មន្រ្តីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ដែលសម្រេចបានប្រមាណ83% ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ នេះបើតាមការឲ្យដឹងពីលោក ជុំ លីនដា ប្រធានវិស្វករនៃក្រុមហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុបខូអិលធីឌី Beijing Urban Constructions Group .Co,.TD បានបញ្ជាក់ជូន ឯកឧត្តមអភិបាលខេត្ត ថា គម្រោងដែលបានអនុវត្តរួចរាល់ នឹងកំពុងបន្ត រួមមានៈ 
 
1-ការងារប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រុង 
2-ការងារស្ថានីយបូមរំដោះទឹកភ្លៀង ទឹកជំនន់ក្នុងក្រុង
3-ការងារសាងសង់ស្ថានីយបូម បឋមទី1 ទី2 និងស្ថានីយមេ 
4-ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់
5-ការងារដំឡើងបំពង់ទុយោទឹកស្អុយទាំងបីប្រភេទ  
6-ការងារជួសជុលផ្លូវកៅស៊ូ AC។  

             ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងមន្ត្រីជំនាញ មានការរំពងទុកថា នៅពេលគម្រោងខាងលើបានបញ្ចប់ជាស្ថាពរនោះ ក្រុងកំពង់ចាម នឹងមិនមានការលេចលង់ ដោយសារកត្តាលទឹកភ្លៀងទៀតនោះទេ។ ក្រៅពីនោះ ទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម ទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិនឲ្យហូរពាសវាលពាសកាលចូលទៅចូលក្នុងទន្លេទៀតដែរ ពោលគឺ ត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិ។

             ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លៃងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការយោគយល់ នូវផលប៉ះពាល់ខ្លះពីការអភិវឌ្ឍនេះ ហើយឯកឧត្តម សង្ឃឹមជឿជាក់ថានៅប៉ុន្មានខែខាងមុខនេះ ក្រុងរបស់យើងនឹងប្រែមុខមាត់ថ្មី ជាទីក្រុងសុីវីល័យ ក្រុងវ័យឆ្លាត នាសម័យតេជោ-ធិបតី។ 

             គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចី ក្រោមកម្ចីហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវតត្តដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Constructions Group .Co,LTD ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ដោយផ្អែកតាមកិច្ចសន្យា គម្រោងនេះ អនុវត្តការសាងសង់ រយៈពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២២ រហូតដល់បំណាច់ខែ ឧសភា ២០២៦៕

២៣ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17718588123668.jpg

ព័ត៌មានថ្នាក់ខេត្ដ

៦៣

រដង្ហែក្បួនអបអរសាទរស្នាដៃ និងសមិទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដែលទទួលបានពានរង្វាន់ជ័យលាភីសាលារៀនគំរូចំនួន២៣ ពានរង្វាន់

នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦
------======------
         ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ថា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីការដង្ហែក្បួនអបអរសាទរស្នាដៃ និងសមិទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដែលទទួលបានពានរង្វាន់ជ័យលាភីសាលារៀនគំរូចំនួន២៣ ពានរង្វាន់ និងពានរង្វាន់បាល់ទាត់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន CUP ជ័យលាភីលេខ១ និងពានរង្វាន់ប្រធានមន្ទីរគំរូ នាយកល្អ គ្រូបង្រៀនល្អ និងសាលាស្អាត ឆ្នាំសិក្សា២០២៥-២០២៦ ដែលប្រព្រឹត្តិទៅនៅ ក្រុងកំពង់ចាម។


២៣ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17708235353686.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៧០

លោក​ រី​ ដាវិន​ អភិបាលរង​ ដឹកនាំក្រុមការងារ ចុះវាស់វែងដីចំណីផ្លូវ​នៅបណ្តោយមាត់ទន្លេ និងណែនាំឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ

នាព្រឹកថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២៦​
ក្រុងកំពង់ចាម

           ក្រោមការចង្អុលបង្ហាញពី លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម លោក​ រី​ ដាវិន​ អភិបាលរង​ដឹកនាំក្រុមការងារ ចុះវាស់វែងដីចំណីផ្លូវ​នៅបណ្តោយមាត់ទន្លេ និងណែនាំឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ​ដេីម្បីរួមចំណែកឱ្យទីក្រុងរបស់យេីងមានសោភ័ណភាព​និងគួរជាទីទាក់ទាញភ្ញៀវជាតិ​ អន្តរជាតិ​មកទេសចរណ៍ក្នុងក្រុងកាន់តែច្រេីនឡេីងថែមទៀត។

១១ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17708231736201.jpg

ព័ត៌មានថ្នាក់ខេត្ដ

៥៩

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដាក់ភ្លើងស្តុបចរាចរណ៍ នៅចំណុចផ្លូវប្រសព្វសាលាទួលថ្ម និងពិនិត្យទីតាំងការរៀបចំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ

នារាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦
កំពង់ចាម
 
            ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការដាក់ភ្លើងស្តុបចរាចរណ៍ នៅចំណុចផ្លូវប្រសព្វសាលាទួលថ្ម និងពិនិត្យទីតាំងការរៀបចំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសោភ័ណភាពក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។
            នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសាទរចំពោះសមិទ្ធផលថ្មីៗ ដែលបានរីកដុះដាលជាបន្តបន្ទាប់ ប្រែមុខមាត់ក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង។ ឯកឧត្តម អភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សាធារណៈ ដើម្បីប្រើប្រាស់គង់វង្សយូរអង្វែង។ គួរបញ្ជាក់ថា ក្រុងកំពង់ចាម នៅឆ្នាំ២០២៦ នេះ ទទួលបានជ័យលាភី "ជាទីក្រុងស្អាតអាស៊ាន" និង ទទួលបានជ័យលាភី ២អាណត្តិជាប់គ្នា ជា"ទីក្រុងស្អាតរំដួល ៣ទង" ៕

១១ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17708226937895.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៦០

លោក​ ស្លេះ​ អុីសា​ អភិបាលរង​ បានសហការជាមួយកម្លាំងនគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ បានចុះដឹកនាំកម្លាំងសង្កាត់កំពង់ចាម​ បន្តរៀបចំសោភ័ណភាព និងសណ្ដាប់ធ្នាប់ក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី ១០ ​ខែកុម្ភៈ​ ឆ្នាំ២០២៦​
ក្រុងកំពង់ចាម

               លោក​ ស្លេះ​ អុីសា​ អភិបាលរង​បានសហការជាមួយកម្លាំងនគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​បានចុះដឹកនាំកម្លាំងសង្កាត់កំពង់ចាម​ បន្តរៀបចំសោភ័ណភាព និងសណ្ដាប់ធ្នាប់ក្រុងកំពង់ចាម។

១១ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17708222872687.jpg

ព័ត៌មានថ្នាក់ខេត្ដ

៥៨

អភិបាលខេត្តកំពង់ចាម អមដំណើរ រដ្ឋមន្ត្រីក្រសួងធនធានទឹក អអញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦
កំពង់ចាម 

             ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស ក្នុងការទប់ស្កាត់​បណ្ដោះ​អាសន្ន​ ចំពោះ​ការបាក់ច្រាំងស្រុតទន្លេ​មេគង្គ​ ស្ថិតនៅក្នុងក្រុងកំពង់ចាម។

               គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ស្រុតនេះ បានបណ្តាលឱ្យផ្នែកខាងក្រោមបាក់ស្រុតសំណង់បេតុងទប់ច្រាំងទាំងស្រុង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ផ្នែកខាងលើមានការប៉ះពាល់ដល់សំណង់សួនទាំងស្រុង រួមនិងផ្លូវកៅស៊ូមួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រផងដែរ។ បើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺបណ្តាលមកពី៖ ម្យ៉ាងទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ម៉ែត្រ និង ម្យ៉ាងទៀត សំណង់ច្រាំងទន្លេត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែលមកដល់ពេលនេះបានតស៊ូការពារការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ៕

១១ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17708215339911.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៥៩

លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជាថវិកា និងគ្រឿង ឧបភោគមួយចំនួនរបស់រដ្ឋបាលខេត្ត ផ្តល់ជូនវីរកងទ័ព

នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦
ក្រុងកំពង់ចាម ៖
         
             ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគមួយចំនួនរបស់រដ្ឋបាលខេត្ត ផ្តល់ជូនវីរកងទ័ពដែលឈរជើងនៅទិសប្រសាទព្រះវិហារ​ ដែលកំពុងសម្រាកព្យាបាលជំងី ក្នុងមន្ទីពេទ្យខេត្តកំពង់ចាម។
             លោក អភិបាលក្រុងកំពង់ចាម បានពាំនាំនូវការសាកសួសុខទុក្ខពីសំណាក់ ឯកឧត្ដម អភិបាលខេត្ត ដែលជានិច្ចកាល ឯកឧត្តមតែងតែគិតគូចំពោះសុខទុក្ខរបស់វីរកងទ័ព និងក្រុមគ្រួសារ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ លោក អភិបាលក្រុង​ ក៏បានជូនពរអោយបានឆាប់ជាសះស្បើយពីជំងឺដើម្បីវិលត្រឡប់ទៅអង្គភាពវិញ ដើម្បីបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី។

១១ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17703920058545.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៧២

កិច្ចប្រជុំ​ ស្តីពីផែនការប្រេីប្រាស់ដី​ និងការកំណត់ចំណីផ្លូវ​ ព្រមទាំងការរៀបចំសោភ័ណភាពក្នុងក្រុងកំពង់ចាម

រសៀលថ្ងៃទី៦​ ខែកុម្ភៈ​ ឆ្នាំ២០២៦​
------====------
 ក្រុងកំពង់ចាម ៖
          
             លោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម បានដឹកនាំកិច្ចប្រជុំ​ ស្តីពីផែនការប្រេីប្រាស់ដី​ និងការកំណត់ចំណីផ្លូវ​ ព្រមទាំងការរៀបចំសោភ័ណភាពក្នុងក្រុងកំពង់ចាម​។
             ក្នុងនោះផងដែរ មានការអញ្ជេីញចូលរួមពីលោក​ លោកស្រី​ អភិបាលរង​ លោក​ លោកស្រី​ នាយក​ នាយករងរដ្ឋបាលក្រុង​ ប្រធានការិយាល័យពាក់ព័ន្ធ​ កងកម្លាំងប្រដាប់អាវុធ​ ប៉ុស្តិ៍នគរបាលទាំងបួន​ ចៅសង្កាត់ទាំងបួន​ មេភូមិទាំង៣៤ភូមិ​ និងមន្ត្រីជំនាញ។


------====------
សាលប្រជុំធំ​ សាលាក្រុងកំពង់ចាម

០៦ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17703915569668.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៥៩

កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សា​ក្រុងកំពង់ចាម

នាព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦
ក្រុងកំពង់ចាម៖
        
         រដ្ឋបាលក្រុងកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សា​ក្រុងកំពង់ចាម ក្រោមអធិបតីភាពលោកស្រី​ ឈិត​ ណារី​ សមាជិកក្រុមប្រឹក្សាក្រុង​ តំណាងលោក នាង ឈុនហ៊ាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់​ចាម និងលោកស្រី រិន ធារ៉ា  អភិបាលរងក្រុងកំពង់ចាម តំណាងលោក លី សុវណ្ណ អភិបាល​ នៃគណៈអភិបាលក្រុកំពង់ចាម។
         ក្នុងនោះដែរ មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សា គណៈអភិ បាល លោក លោកស្រី នាយក នាយករងរដ្ឋបាល លោក លោកស្រី ប្រធានអង្គភាព ប្រធានការិយាល័យចំណុះរដ្ឋបាលក្រុងកំពង់ចាម កងកម្លាំងប្រដាប់អាវុធ​ ចៅសង្កាត់ទាំងបួន និងមន្ត្រីពាក់ព័ន្ធ។
របៀបវារៈកិច្ចប្រជុំ
         ១.មតិបើកអង្គប្រជុំ
         ២.ត្រួតពិនិត្យ និងកូរ៉ូមប្រជុំ
         ៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំ
         ៤.ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម
         ៥.ពិនិត្យ និងអនុម័ត៖
         -សេចក្តីសម្រេចស្តីពីការទូទាត់បិទបញ្ជីចំណូល ចំណាយថវិការបស់រដ្ឋបាលក្រុង​ ឆ្នាំ២០២៥
         -សេចក្តីសម្រេចស្តីពីការទូទាត់បិទបញ្ជីចំណូល ចំណាយ ថវិការបស់មុខងារអប់រំ កុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធនៃរដ្ឋបាលក្រុងកំពង់ចាម ឆ្នាំ២០២៥
         ៦.ពិនិត្យ និងអនុម័ត៖
         -សេចក្តីសម្រេចស្តីពីកាបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងសាងសង់ផ្លូវថ្មើជើង ពីបេតុង(១,៨៩៧ម គុណនឹង ១.៥០ម គុណនឹង ០.១៥ម) ស្ថិតនៅភូមិទី២ ទី៣ សង្កាត់វាលវង់ និងភូមិទី១០ ទី១២ និងទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម
         -សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងសាងសង់ផ្លូវ បេតុង (៦៥០ម គុណនឹង ៨ម គុណនឹង ០.១៥ម)ស្ថិតនៅភូមិតាណេង សង្កាត់សំបួរ​ មាស ក្រុងកំពង់ចាម
        ៧.ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់មន្ត្រីរដ្ឋបាលក្រុង ប្រចាំខែមករា ឆ្នាំ២០២៦
        ៨.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៦ និងទិសដៅខែបន្ទាប់របស់​ រដ្ឋបាលក្រុងកំពង់ចាម
        ៩.មតិយោបល់ចូលរួមគណៈអភិបាលក្រុង
        ១០.បញ្ហាផ្សេងៗ
        ១១.មតិបិទអង្គប្រជុំ

------===-------
សាលប្រជុំធំ សាលាក្រុងកំពង់ចាម។

០៦ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17703909582256.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៦០

ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ASEAN TOURIST CLEAN CITY AWARD

ហ្វីលីពិន​ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦
------=====-----
        អបអរសាទរ​ ក្រុងកំពង់ចាម​ ទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ASEAN TOURIST CLEAN CITY AWARD នៅទីក្រុងស៊ីប៊ូ ប្រទេសហ្វីលីពីន ។

០៦ កុម្ភៈ ២០២៦

https://cms.krongkampongcham.gov.kh/uploads/topics/17703904313596.jpg

ព័ត៌មាននៅថ្នាក់ក្រុង

៦១

កិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ«ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤»បេក្ខភាព ក្រុងកំពង់ចាម

នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦
ក្រុងកំពង់ចាម ៖
       
         លោក គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក សេង បូរមី ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត និងជាប្រធានគណៈប្រតិភូក្រុម ការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ «ចលនាប្រឡង ប្រណាំងទីក្រុងស្អាតលើកទី៤» បេក្ខភាព ក្រុងកំពង់ចាម។
         លោក គន់ សុភា អភិបាលរងខេត្ត បានបញ្ជាល់ថា ក្នុងការដាក់ពាក្យប្រឡងក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤ ឆ្នាំ២០២៥នេះ សម្រាប់រដ្ឋបាលក្រុងកំពង់ចាម បានបំពេញទៅតាមសូចនាករគោលទាំង៧ សូចនាករលំអិត៤១ និងលក្ខណៈវិនិច្ឆ័យទាំង១១៣ (ស្មើ នឹង១២០ពិន្ទុ) គោលការណ៍ទាំងអស់នេះ គឺជាការណែនាំរបស់គណៈកម្មាធិការជាតិវាយតម្លៃទី ក្រុងស្អាត របស់ក្រសួងទេសចរណ៍។
         លោក អភិបាលរងខេត្ត បានបន្តថា ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៤នេះ ទោះបីជាក្រុងកំពង់ចាម មិនបានទទួលនូវជ័យលាភីផ្ការំដួល៣ទងក៏ដោយ ក្រុងកំពង់ចាមនៅតែបន្តកិច្ចខិតខំក្នុងការអនុវត្តការងារទីក្រុងស្អាត ដែលសុទ្ធតែជាការងារជាប្រក្រតីរបស់រដ្ឋបាលដែនដី ដូចជាការគ្រប់គ្រងសំណល់, ភាពស្អាត, ភាពទាក់ទាញផ្នែកទេសចរណ៍,ហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំផែនការមេ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាដើម ដើម្បីឆ្ពោះទៅដណ្តើមជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកៗក្រោយទៀត ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ ស្អាតអាស៊ាននា ពេលខាងមុខផងដែរ៕
         លោក សេង បូរមី ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាតបានឲ្យដឹងថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ នៅក្រុង និងខណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាតម្លៃបន្ថែម ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ៕

០៦ កុម្ភៈ ២០២៦

ព័ត៌មានផ្សេងទៀត

logo

+(855) 76 429 4996

kampongchammunicipality@gmail.com

ផ្លូវព្រះបាទកេតុមាលា, ភូមិទី៧, សង្កាត់កំពង់ចាម, ក្រុងកំពង់ចាម, ខេត្តកំពង់ចាម, ប្រទេសកម្ពុជា

បណ្ដាញសង្គម

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd